ជប៉ុន នឹង​ផ្តល់ជំនួយ​ឥតសំណងជាង ២២លានដុល្លារ សម្រាប់​គម្រោងមួយ​នៅខេត្ត​ពោធិ៍សាត់

  • 2019-12-03 04:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុនប្រចាំ​កម្ពុជា នឹង​ចុះ​ហត្ថលេខាលើ​លិខិត​ប្ដូរ​សារ​ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាល​ជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន ២ ៤០៥ ០០០ ០០០ យ៉េន (ជាង២២លានដុល្លារ) សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តពោធិ៍សាត់»។ ពិធីនេះ​នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ វេលា ម៉ោង ១០កន្លះ​​ព្រឹក នៅទីស្ដីការក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គួរកត់សម្គាល់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;