យានឥណ្ឌាធ្លាក់លើភពព្រះចន្ទ តែប្រទេសផ្សេងទេដែលជាអ្នករកឃើញបំណែកយាននេះ
- 2019-12-03 08:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានឥណ្ឌាធ្លាក់លើភពព្រះចន្ទ តែប្រទេសផ្សេងទេដែលជាអ្នករកឃើញបំណែកយាននេះ
ចន្លោះមិនឃើញ
យានចុះចត Vikram នៃបេសកកម្ម Chandrayaan2 របស់ប្រទេសឥណ្ឌា ដែលបានបាត់ការទាក់ទងនោះ ត្រូវបានរកឃើញហើយ តែអ្នករកឃើញនោះគឺជាអង្គការ NASA អាមេរិក តាមរយៈផ្កាយរណបរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អង្គការ NASA ក៏បានលើកពីឈ្មោះវិស្វករឥណ្ឌា លោក Shanmuga Subramanian ដែលបានជួយកំណត់ទីតាំងនៃការធ្លាក់យានចុះចតនេះផងដែរ។ លោកបានពិនិត្យឃើញរូបភាពមួយរបស់ NASA និងកំណត់ទីតាំងបំណែកដំបូងនៅចម្ងាយប្រហែល ៧៥០ម៉ែត្រ ភាគពាយ័ព្យនៃចំណុចដេលធ្លាក់។
បេសកកម្មChandrayaan2 គ្រោងនឹងចុះនៅប៉ូលខាងត្បូងភពព្រះចន្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយបាញ់បង្ហោះ១ខែ។ ក្នុងអំឡុងពេលចុះចតលើផ្ទៃដីភពព្រះចន្ទ ដោយសល់តែប្រហែល ២,១គីឡូម៉ែត្រទៀតប៉ុណ្ណោះ តែវាបែរជាជួបបញ្ហាបច្ចេកទេសហើយធ្លាក់តែម្តង៕