Ballon d'Or ៣ ឆ្នាំ​គេ​រកឃើញអ្នកកាសែតម្នាក់បោះឆ្នោតមិនត្រូវ Top 3 សូម្បីម្នាក់

  • 2019-12-04 04:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Hafiz Marikar ដែល​ជា​អ្នក​សារព័ត៌មាន​តំណាង​ប្រទេស​ស្រី​លង្កា ត្រូវ​បាន​សារព័ត៌មាន​បរទេស​ធំៗ​ចុះ​ផ្សាយ​ថា​ ​លោក​បោះឆ្នោត​ចម្លែក​ជាង​គេ​ ដោយសារ​តែ​មតិ​ផ្ទាល់ខ្លួនលោកបោះ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ Top 3 ​កន្លង​មក​ ៣ ឆ្នាំ​នេះ​គឺ​មិន​ត្រូវ​សូម្បី​តែ​ម្នាក់​នោះ​ទេ។

រូបភាព៖ Goal
ជាក់ស្ដែង​ឆ្នាំ ២០១៩ នេះ​បេក្ខជន Top 3 ពានរង្វាន់ Ballon d'Or ដែល​អ្នក​សារព័ត៌មាន​តំណាង​ប្រទេស​ជា​ច្រើន​បាន​ចុច​ឈ្មោះ​នោះ​គឺ Virgil Van Dijk, Lionel Mesi និង Cristiano Ronaldo ។ ​លទ្ធផល​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​អ្នក​ឈ្នះ​បាន​ទៅ​លើ [Messi ដែល​អាច​វ៉ា Van Dijk តែ ៧ សំឡេង​ប៉ុណ្ណោះ។](http://kleykley.sabay.com.kh/article/1177581#utm_campaign=onpage) ចំណែកលោក Hafiz Marikar បោះឲ្យ Trent Alexander-Arnold ខ្សែការពារ Liverpool លេខ ១ ឯអ្នកលេខ ២ គឺ Aubameyang និងអ្នកលេខ ៣ គឺ Antoine Griezmann។

រំឮកដែរថា ពាន​ Ballon d'Or ជា​ពាន​កីឡាករ​បាល់ទាត់​ប្រចាំ​ឆ្នាំ ដែល​ជ្រើសរើស​ដោយ​អ្នក​កាសែត​នៅ​ជុំវិញ​ពិភពលោក៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;