អគ្គលេខាធិការ​អង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី ចាប់​អារម្មណ៍​ពី​បច្ចេកទេស​កសាង​អង្គរ​

  • 2019-12-06 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី (OIF) បាន​ធ្វើទស្សនកិច្ចផ្លូវការមកកាន់រមណីយដ្ឋានអង្គរ ក្នុង​នោះ​លោក​ស្រី​បាន​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន និងចុងក្រោយនៅប្រាសាទអង្គរវត្ត កាល​ពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរទស្សនកិច្ចនៅតាមប្រាសាទទាំងនោះ លោក​ស្រី​អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី បាន​ចាប់​អារម្មណ៍​ទៅ​នឹង​វិសាល​ភាព​នៃ​រាជធានី​អង្គរ​កាល​សម័យ​បុរាណ​ដែល​លាត​សន្ធឹង​លើ​ផ្ទៃដីអាស៊ីអាគ្នេយ៍ដីគោក។

បន្ថែមពីនេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក៏​ចាប់​អារម្មណ៍​ទៅ​នឹង​សំណង់​ប្រាសាទ​ជា​ច្រើន​ដែល​ត្រូវ​បាន​សង់​នៅសម័យបុរាណ និងបានសាកសួរពីចំនួនប្រជាជនរស់នៅតំបន់រមណីយដ្ឋានអង្គរ មធ្យោ​បាយ​ដឹក​ជញ្ជូន​ថ្ម​សង់​ប្រាសាទ បច្ចេកទេសកសាង។ លោកស្រី ក៏បាន​ទៅ​ស្វែង​យល់​ពីការ​ដ្ឋាន​ជួស​ជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្តផងដែរ៕

អត្ថបទ៖ ម៉េងងី

;