ឯម សុវណ្ណារី ចាញ់​លើកដំបូងនៅ ONE Championship

  • 2019-12-06 10:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​ខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី ​បានចាញ់​កីឡា​ការិនី​ប្រេស៊ីល Rayane Bastos ក្នុងទឹកទី១ នា​ព្រឹត្តិការណ៍ ONE: MARK OF GREATNESS នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នាល្ងាចថ្ងៃទី៦ ខែធ្នូនេះ។

នេះជាបរាជ័យលើកដំបូង​ក្នុង​អាជីព​របស់​សុវណ្ណារី។ ចំណែកកីឡាការិនីប្រេស៊ីល​ Rayane នៅតែមិនស្គាល់បរាជ័យដដែល។

សូមបញ្ជាក់ថា ប្រកួត ៣ដងកន្លងមក សុវណ្ណារី ឈ្នះកីឡាការិនី​អាមេរិកាំង Lanquin Robbins (ទឹកទី១), ឈ្នះកីឡា​ការិនី​អាមេរិកាំង Evelyn Nieves (ទឹកទី១) និងឈ្នះ​កីឡាការិនី​អ៊ុយក្រែន Iryna Kyselova (ទឹកទី១) នៅ ONE Championship កាលពីចុងឆ្នាំ២០១៨។

អត្ថបទ៖ ឈិន មិថុនា

;