Ajax ហាលអាវពី Champions League ក្រោយ​លេង​មិន​ឈ្នះ​ក្រុម​មក​ពី​អេស្ប៉ាញ​ប្រកួត​ចុងក្រោយ

  • 2019-12-11 02:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​ជុំ​ចុងក្រោយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល H ​ក្រុម​ Ajax បាន​ប្រកួត​ចាញ់​ក្រុម Valencia ០-១ នៅ​ទឹក​ដី​ខ្លួន​ឯង(Johan Cruijff Arena) ​ប្រទេស​ហូឡង់​។ ១ គ្រាប់​ដ៏សំខាន់របស់ Valencia រក​បាន​ដោយ​កីឡាករ​ Rodrigo ដែលស៊ុតតាំងពីនាទី ២៤ តង់ទី១។

Ajax ក្រោយធ្លាក់ចេញពី Champions League /រូបថត៖ AFCAjax
ក្រោយឆ្លងកាត់ ៦ ប្រកួតកន្លងមក Ajax រកបាន ១០ ពិន្ទុឈរលេខ ៣ ក្នុងពូលប៉ុណ្ណោះ។ ដូចនេះក្រុម Ajax ត្រូវលេងវគ្គ ៣២ ក្រុមក្របខណ្ឌ Europa League វិញ។ ចំណែក Chelsea ឈ្នះ Lille ២-១ យកបាន ១១ ពិន្ទុស្មើជាមួយ Valencia គ្រប់គ្រាន់អាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League ៕

ទស្សនាវីដេអូខាងក្រោម៖

Hakim Ziyech /រូបថត៖ AFCAjax
Daley Blind /រូបថត៖ AFCAjax
រូបថត៖ AFCAjax

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;