មិននឹកស្មានសោះថា ការហាត់ប្រាណពេលពពោះមានអត្ថប្រយោជន៍ច្រើនបែបនេះ
- 2019-12-11 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានសោះថា ការហាត់ប្រាណពេលពពោះមានអត្ថប្រយោជន៍ច្រើនបែបនេះ
ចន្លោះមិនឃើញ
គ្រប់គ្នាប្រាកដជាបានដឹងហើយថា ការហាត់ប្រាណមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពអ្នក ហើយវាកាន់តែសំខាន់ទៀតបើអ្នកអាចឆ្លៀតពេលហាត់កំឡុងពេលមានផ្ទៃពោះ។ អ្នកជំនាញជាច្រើនបានបញ្ចាក់ថា សម្រាប់ស្រ្តីមានផ្ទៃពោះ ការហាត់ប្រាណក្នុងកម្រិតមធ្យមរយៈពេលពី ២០ទៅ៣០នាទី គឺជួយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖
ការហាត់ប្រាណជួយពង្រឹងចលនាសាច់ដុំ និង ធ្វើឱ្យអ្នកពោរពេញទៅដោយកម្លាំង ងាយស្រួលក្នុងការបំពេញរាល់កិច្ចការទាំងឡាយ។
២. ជំនួយក្នុងការគេង
ស្ត្រីមានផ្ទៃពោះ ភាគច្រើនមានការលំបាកក្នុងការគេង តែអស់បារម្ភហើយប្រសិនជាអ្នកបានធ្វើការហាត់ប្រាណជាមុនសិននោះ។ ភាពនឿយហត់ពីការហាត់ប្រាណនឹងជួយឱ្យអ្នកងាយស្រួលគេងជាងមុន ជាពិសេសធ្វើឱ្យដំណេកអ្នកស្ងប់ល្អទៀតផង។
៣. កាត់បន្ថយការឈឺចុកចាប់រាងកាយ
ពេលអ្នកធ្វើការហាត់ប្រាណ រាងកាយរបស់អ្នកមានភាពរឹងមាំ និង អាចទប់ទល់ជាមួយការឈឺសន្លាក់ ឬ ឆ្អឹងឆ្អែងបានច្រើន។ ការហាត់ប្រាណ និង ហាត់យូហ្គាជួយពន្លាតឆ្អឹង ហើយកាត់បន្ថយការឈឺចង្កេះ ឈឺខ្នង និងចលនាឈាមឱ្យដើរបានស្រួលផងដែរ។
៤. ជួយសម្រួលដល់ការសម្រាលកូន
កាលណាអ្នកអាចរក្សាសុខភាព និង រាងកាយអ្នកបានរឹងមាំល្អពេលពពោះ វាអាចជួយសម្រួលដល់ការសម្រាលកូនយ៉ាងមានប្រសិទ្ធភាព។ ការស្រាវជ្រាវបានបង្ហាញថា ស្រ្តីពពោះដែលបានអនុវត្តនូវវិធីហាត់ប្រាណតាមការណែនាំត្រឹមត្រូវ ងាយស្រួលក្នុងការសម្រាលកូន និង ប្រើប្រាស់រយៈពេលតិចជាងស្ត្រីដែលគាត់មិនបានអនុវត្ត។
៥. កាត់បន្ថយជំងឺស្រ្តេស និង ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា
ស្រ្តីមានផ្ទៃពោះច្រើនមានអារម្មណ៍ឡើងចុះ មិនទៀង ឆាប់មួរម៉ៅជាដើម។ ដូចនេះ ការហាត់ប្រាណ ឬ យូហ្គា ជួយសម្រួលផ្លូវអារម្មណ៍ច្រើន ជាពិសេសជួយឱ្យអារម្មណ៍ស្ងប់ល្អ និង មានភាពស្រស់ស្រាយផងដែរ។
៦. ងាយស្រួលសម្រករាងវិញ ក្រោយសម្រាលកូនរួច
ការហាត់ប្រាណពេលអ្នកពពោះ ជួយទប់ស្កាត់ការឡើងទម្ងន់ហួសហេតុ ព្រមទាំងជួយរក្សារាងនិងសុខភាពទៀតផង។ ដូច្នេះ ទោះអ្នកសម្រាលកូនរួច ក៏វាមានភាពងាយស្រួលក្នុងការសម្រករាងមកវិញ ដោយការចំណាយពេលតិចទៀតផង ព្រោះរាងកាយ និង សាច់ដុំរបស់អ្នកវាស៊ាំទៅនឹងការហាត់ប្រាណរួចស្រាប់ហើយ៕
ចុចអានបន្ត៖ បើចូលដល់អាយុ៣-៤ខែហើយ កូនមិនទាន់ចេះរឿងទាំងនេះ អ្នកម្ដាយកុំគិតថាអត់អី!