លាក់ទុកច្រើនឆ្នាំ! ទីបំផុត NASA បញ្ចេញរ៉ុកកែតសម្រាប់បញ្ជូនមនុស្សទៅភពព្រះចន្ទហើយ
- 2019-12-11 08:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាក់ទុកច្រើនឆ្នាំ! ទីបំផុត NASA បញ្ចេញរ៉ុកកែតសម្រាប់បញ្ជូនមនុស្សទៅភពព្រះចន្ទហើយ
ចន្លោះមិនឃើញ
អង្គការ NASA កាលពីចុងសប្តាហ៍បានធ្វើការបង្ហាញនូវគ្រាប់រ៉ុកកែតដ៏មានថាមពលខ្លាំងមួយ (SLS) ដើម្បីត្រៀមបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទនៅប៉ុន្មានឆ្នាំខាងមុខនេះ។ វាត្រូវបានផ្គុំរួចរាល់ហើយ សម្រាប់ការធ្វើតេស្តសាកល្បង។
គម្រោង SLS ត្រូវបានពន្យារពេល និងទុកចោលអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែបញ្ហាថវិកា ពោលគឺត្រូវចំណាយប្រមាណ ១៧ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍ។
លោក Jim Bridenstine ប្រធានអង្គការ NASA បានលាតត្រដាងថា ប្រព័ន្ធរ៉ុកកែតថ្មីនេះ ពេលបាញ់បង្ហោះម្តងត្រូវចំណាយដល់ ៨០០លានដុល្លារឯណោះ ហើយបើបញ្ជាទិញវិញគឺ១គ្រឿងមានតម្លៃ ១,៦ពាន់លានដុល្លារ។
គ្រាប់រ៉ុកកែតនឹងត្រូវបាញ់បង្ហោះដោយនាំយកយានអវកាស Orion (យានដឹកមនុស្ស) និងយានដឹកទំនិញ ទៅកាន់ភពព្រះចន្ទ នៅឆ្នាំ២០២៤ ។
លោក Jim Bridenstine លើកឡើងថា «វាចំណាយពេលយូរក្នុងការអភិវឌ្ឍ ហើយជាការពិតអ្នកបង់ពន្ធអាមេរិក បានវិនិយោគយ៉ាងច្រើនទៅលើវា ប៉ុន្តែនេះគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់អាមេរិក ជាអ្នកនាំមុខអវកាស ហើយនោះជាអ្វីដែលយើងមានបំណងធ្វើ»៕