អ្នកដឹកនាំរឿង "Titanic" ប្រាប់មូលហេតុដែលតម្រូវឲ្យតួ Jack ស្លាប់
- 2019-12-12 07:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំរឿង "Titanic" ប្រាប់មូលហេតុដែលតម្រូវឲ្យតួ Jack ស្លាប់
ចន្លោះមិនឃើញ
ដើម្បីស្រាយចម្ងល់របស់ទស្សនិកជនក្នុងរឿងកប៉ាល់ Titanic ដែលតួអង្គJack ត្រូវស្លាប់បើបន្ទះក្ដារដែល Rose តោងនោះ អ្នកដឹកនាំរឿងលោក James Cameron បាននិយាយថា៖ "រឿងនេះនឹងប្រែជាគ្មានន័យបើសិនជាលោកទុកឲ្យតួអង្គ Jack នៅរស់រានមានជីវិតនោះ”។
លោកបានបន្ថែមទៀតថា៖ "រឿងនេះគឺនិពន្ធឡើងក្នុងគោលបំណង និយាយពីការស្លាប់នឹងការបែកបាក់ អ៊ីចឹងហើយបានជាតួអង្គប្រុសត្រូវតែស្លាប់។ បើទោះបីជា Jack ត្រូវស្លាប់ដោយរបៀបនេះ ឬក៏ស្លាប់ដោយសារបំពង់ផ្សែងរបស់កប៉ាល់ធ្លាក់សង្កត់លើក៏ដោយ លោកនៅតែត្រូវលិចចុះទៅបាតសមុទ្រដដែល។ ទាំងនេះគឺហៅថាសិល្បៈ ហើយអ្វីៗទាំងអស់គឺជាហេតុផល និងភាពបត់បែនរបស់សិល្បៈ មិនមែនសម្រាប់ហេតុផលរូបសាស្ត្រនោះទេ"។
រឿង Titanic នេះត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៩ ខែធ្នូឆ្នាំ ១៩៩៧ ហើយទទួលបានការគាំទ្រពីទស្សនិកជនគ្រប់បណ្ដាប្រទេសជុំវិញពិភពលោករហូតមកដល់សព្វថ្ងៃនេះ៕