២៧ឆ្នាំមកនេះ អាមេរិក ផ្តល់ជំនួយឥតសំណង ១,៥ពាន់លានដុល្លារ ឱ្យកម្ពុជា
- 2019-12-13 02:58:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៧ឆ្នាំមកនេះ អាមេរិក ផ្តល់ជំនួយឥតសំណង ១,៥ពាន់លានដុល្លារ ឱ្យកម្ពុជា
ចន្លោះមិនឃើញ
ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩នេះ អាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥០០លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្តោតលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើកំណែទម្រង់លើកកម្ពស់អភិបាលកិច្ច, កែលម្អបរិយាកាសវិនិយោគ, សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អភិវឌ្ឍធនធានមនុស្ស, បង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងរយៈពេលវែង សំដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕