អ្នកចាំទីដៃទី ២ Man Utd មិនសូវបានលេង និយាយយ៉ាងម៉េចខ្លះទៅក្លឹប?

  • 2019-12-13 04:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sergio Romero ទោះ​បី​ជា​រូប​គេ​បាត់​តំណែង​អ្នក​ចាំទី​ដៃ​ទី ១ ​ជា​ច្រើន​ឆ្នាំ និងច្រើនប្រកួត​មក​ហើយ​ទាំងពេល​លេង​នៅ​លីគ និងពានក្របខណ្ឌអឺរ៉ុប(ចូលលេងបាន ៥ ប្រកួតគត់រដូវកាលថ្មីនេះ)។ យ៉ាងណាមិញអ្នកចាំទីរូបនេះ នៅតែលើកសរសើរ Manchester United នៅតែជាក្លឹបល្អបំផុតមួយលើលោក។

Romero ពេលលេងទល់ក្រុម AZAlkmaar /រូបថត៖ MUFC
Romero បន្ថែមថា៖ "ខ្ញុំដឹងច្បាស់ថាជាជម្រើសដៃទី ២ ជាស្ថានភាពពិបាកមួយ ប៉ុន្តែខ្ញុំប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃ ជាពិសេសេរាល់ពេលដែលបានលេង ខ្ញុំព្យាយាមបំពេញភារកិច្ចយ៉ាងអស់ពីចិត្ត។"

​អ្នកចាំទី​សញ្ជាតិ​អាហ្សង់ទីន Sergio Romero ​ដែល​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ(៣២ ឆ្នាំ) ក្រោយ​បង្ហាញ​ខ្លួន​លើក​ទី ៥០ ឲ្យ​ក្លឹប​លេង​ក្នុង​ក្របខណ្ឌ Europa League យប់មិញ​​ រូបគេនៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អរហូត​ដល់​មាន​ភាគរយ​មិន​ឲ្យ​គូ​ប្រកួត​ទាត់​ចូល​សូម្បី​មួយ​គ្រាប់។ ​Sergio Romero ​បង្ហាញ​ខ្លួន​លើក​ទី ៥០ ឲ្យ​ក្លឹប​អាច​រក្សា​សំណាញ់​ទី​បាន ៣១ ដង​មិន​ឲ្យ​គូ​ប្រកួត​ទាត់​ចូល​(Clean sheets)៕

ទស្សនាវីដេអូចាប់បាល់របស់ Romero យប់មិញ៖

Romero ពេលលើកពាន Europa ឆ្នាំ ២០១៨ /រូបថត៖ MUFC

អត្ថបទទាក់ទង៖

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;