តារាចម្រៀង កែវ វាសនា ត្រៀម​កាដូវាល់លានដុល្លារ​ជូន​ភរិយា

  • 2019-12-16 03:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចូលឆ្នាំ២០២០ខាងមុខនេះនេះ តារាចម្រៀងលោក កែវ វាសនា បង្ហើបឲ្យដឹងថា លោកមានកាដូធំៗចំនួន៣ជូនដល់ភរិយារបស់ខ្លួន។ បើតាមការប៉ាន់ប្រមាណជាទឹកប្រាក់ក្រៅ ផ្លូវការ កាដូនោះគិតជាទឹកប្រាក់មានចំនួនច្រើនខ្លាំង ឈានដល់រាប់លានដុល្លារឯណោះ។

ផ្ទះចំនួន២កន្លែងលើទីតាំង បុរីតែមួយ ដែលលោកស្នាក់នៅបច្ចុប្បន្ន នឹងត្រូវធ្វើរួចរាល់នៅដើមឆ្នាំ២០២០ ក្នុងនោះមានវីឡាធំមួយ នឹង សបហាវ១ជុង ដែល លោក កែវ វាសនា បានទិញ។ លោកគ្រោងនឹងធើពិធីឡើងវិឡារបស់ខ្លួនក្នុងអំឡុងឆ្នាំនេះតែម្ដង ប៉ុន្តែមុនឡើងផ្ទះថ្មី លោក គ្រោងបើកហាងឲ្យប្រពន្ធ១សិន។ "ផ្ទះខ្ញុំគិតថាឡើងឆ្នាំនេះដែរ តែខ្ញុំសម្ពោធហាងខូស្មិកទិកឲ្យប្រពន្ធខ្ញុំ១សិនសិន យើងធ្វើនៅដើម ខែ មករា ឆ្នាំ២០២០ហ្នឹងហើយបង" កែវ វាសនា ថ្លែងមកកាន់ Sabay។

តាមតម្លៃបុរីដែល លោក កែវ វាសនា ដែលបានទិញ ទាំង សបហាវ ទាំងវីឡា គឺមានតម្លៃថ្លៃខ្លាំងណាស់ អាចឈានដល់រាប់លានដុល្លារឯណោះ ប៉ុន្តែបែបនេះក្ដី តារាចម្រៀងរូបនេះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ទាំងនោះឡើយ ព្រោះខ្លាចមហាជនថា រិះគន់។

បែបនេះក្ដីមានប្រភពមួយសូមមិនបញ្ចេញឈ្មោះដែលស្និទ្ធស្នាលនឹងលោកបានបង្ហើបឲ្យដឹងថា ផ្ទះទាំងពីរដែលលោក កែវ វាសនាទិញនោះ តម្លៃបច្ចុប្បន្នជិត២លានដុល្លារ ។ "ឡើងសាវហាវណាស់ផ្ទះនៅទីនោះបង សតហាវ កាលគាត់ទិញជិត៣០ ធ្វើមិនទាន់រួចផងឡើងជាង៤០ ចំណែកវីឡា កាលទិញ ៨០ អីលូវឡើង ជាង១លានហើយ"។ ប្រភពមិត្តភ័ក្ដិស្និទ្ធនឹង លោក កែវ វាសនា ដែលឧស្សាហ៍ចេញចូល ផ្ទះតារាចម្រៀងរូបនេះបង្ហើបប្រាប់។

លោក កែវ វាសនា បានរៀបការជាមួយ ភរិយារបស់លោក គឺ អ្នកនាង លឹម លីសុគន្ធារី កាលពីខែ ឧសភា ឆ្នាំ ២០១៦ រយៈពេលជាង៣ឆ្នាំមកនេះ លោកទទួលបានកូន២នាក់ ប្រុស១ស្រី១ ជាចំណងដៃមាន កូនទី១របស់លោក គឺប្រុសឈ្មោះ ស្នា ឈីហ្វូ ចំណែកកូនទី២ ជាកូនស្រីឈ្មោះ ស្នា ឈីអ៊ីង៕

អត្ថបទ៖ ទារិកា

;