កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​វ៉ូវីណាម​ជើង​ឯកពិភព​លោក​លើក​ទី ៦

  • 2019-12-16 03:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាម​ជើង​ឯកពិភពលោកនៅកម្ពុជាក្នុងឆ្នាំ ២០១៩នេះ។ ការ​ប្រកួត កីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី៦ ឆ្នាំ២០១៩​នេះ ចាប់ផ្តើមជាផ្លូវការ​នៅ​ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានីភ្នំពេញ ដោយមានប្រទេសចំនួន ២៤​នឹងចូលរួមក្នុងការប្រកួត។

រូបភាព៖ ទិដ្ឋភាពបើកក្លឹបវ៉ូវីណាម
អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានបញ្ជាក់ថា ការប្រកួតនោះ មាន​សារុប​ចំនួន ៤៤​វិញ្ញាសា។ កម្ពុជា​បានត្រៀមកីឡាករ កីឡាការិនី ចំនួន ២៥នាក់ ដើម្បី​ចួល​រួម​ប្រកួត​ប្រជែង​ដណ្ដើម​យក​មេដាយ។

កីឡាវ៉ូវីណាម គឺបង្កើតឡើងដោយប្រទេសវៀតណាម ប៉ុន្តែ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ក្បាច់​គុណ​ប្រទេស​កម្ពុជា និងប្រទេសមួយចំនួនផងដែរ។ ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​វ៉ូវីណាម​ពិភពលោក​លើក​ទី៥ ​នៅ​ក្រុង ញូដេលី ប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៧ ក្រុម​កីឡា​វ៉ូវីណាម​កម្ពុជា​បាន​ទទួល​មេដាយ​ចំនួន ២២គ្រឿង ក្នុងនោះ មេដាយមាស៤ មេដាយប្រាក់៩ និងមេដាយ​សំរិទ្ធ ៩គ្រឿង។

ក្រោយ​មកនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៨ ក្នុង​ការប្រ កួតជ្រើសជើងឯកទ្វីបអាស៊ីលើកទី៤ នៅកោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី កីឡាករ កីឡាការិនី វ៉ូវីណាមកម្ពុជា បានដណ្តើម មេដាយចំនួន ៣៦គ្រឿង ក្នុង​នោះរួមមានមេដាយមាស ១១គ្រឿង មេដាយ​ប្រាក់ ១១គ្រឿង និង​មេ​ដាយសំរឹទ្ធ ១៤គ្រឿង និង​តាម​រយៈការ ទទួលមេដាយទាំងនោះ បាន​នាំឲ្យកម្ពុជាស្ថិត​ក្នុងចំណាត់ថ្នាក់លេខ២ នៃ​ចំនួន ១៧​ប្រទេស​ដែល​ចូលរួម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;