ក្លឹប​បាល់​ទាត់​វិសាខា​ចុះ MOU ជា​មួយ​ក្លឹប​កំពូល​មួយ​របស់ជប៉ុន

  • 2019-12-16 04:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​កីឡា​បាល់ទាត់វិសាខា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ​ក្លឹប Yokohama FC ដែល​ជាក្លិបសមាជិក J1-League 2020 ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការងារ​រវាងក្លិបទាំងពីរ ពិសេសការផ្លាស់ប្ដូរកីឡាករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្លិប​កីឡា​បាល់ទាត់វិសាខា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ។

សេចក្តីប្រកាសព័ត៍មានបានបញ្ជាក់ថា ពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) នេះ បាន​ធ្វើ​កាល​ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ស សុខា ស្ថាបនិកក្លិបកីឡាបាល់ទាត់វិសាខា និង​ លោក​ស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងលោក Onodera Hiroshi ប្រធានក្លិប Yokohama FC របស់ជប៉ុន ព្រមទាំងក្រុមការងារក្លិបទាំងពីរផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;