មហិច្ឆតាធំ២ របស់ VinFast អាចឲ្យវៀតណាមល្បីរឹតតែខ្លាំង លើឆាកអន្តិរជាតិ

  • 2019-12-16 06:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


VinFast គឺជាក្រុមហ៊ុនរថយន្តវៀតណាម ដែលកំពុងលូតលាស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទើបតែបានផលិតរថយន្ត ៣ម៉ូដែលដំបូងបង្អស់របស់ខ្លួនទៀតផង។

VinFast គឺជាកម្មសិទ្ធិរបស់មហាសេដ្ឋីសម្បូរទ្រព្យបំផុតក្នុងប្រទេសវៀតណាម លោក Pham Nhat Vuong។ ថ្មីៗនេះ លោក Vuong បានប្រាប់ពីមហិច្ឆតាធំៗចំនួន២ ដែលលោកគ្រោងនឹងសម្រេចឲ្យបានក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក Pham Nhat Vuong

មហិច្ឆតាធំទី១ គឺ VinFast កំពុងសម្ងំផលិតរថយន្តដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់។ រីឯមហិច្ឆតាធំទី២ គឺ ក្រុមហ៊ុនវៀតណាមមួយនេះ ចង់នាំរថយន្តរបស់ខ្លួនទៅលក់លើទីផ្សារអាមេរិក នៅឆ្នាំ២០២១។

យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា លោក Vuong ដែលមានទ្រព្យសម្បត្តិសរុប ៩ពាន់លានដុល្លារ ហ៊ានចំណាយលុយក្នុងហោប៉ៅរបស់ខ្លួនដល់ទៅ ២ពាន់លានដុល្លារ ដើម្បីធ្វើឲ្យ VinFast ជោគជ័យក្នុងសហរដ្ឋអាមេរិក។

ក្នុងនោះផងដែរ លោក Vuong បាននិយាយថា "គោលដៅធំបំផុតរបស់យើង គឺបង្កើតម៉ាកអន្តរជាតិមួយ”៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;