បាល់ទះ World Cup៖ កីឡាករជប៉ុនម្នាក់វៃផ្ដាច់ព្រលឹងចូល ៦ ដងជាប់គ្នា(មានវីដេអូ)

  • 2019-12-17 01:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​ប្រកួត​បាល់ទះ FVIB Volleyball World Cup 2019 ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​ឡើង​ទៅ​ជួបក្រុម​ជម្រើស​ជាតិ កាណាដា។ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ជប៉ុន ​បាន​ដាក់​កីឡាករ​លំដាប់​កំពូលៗ​របស់​ខ្លួន​ពេញ​ជើង​ស្មើ​មាន​ដូច​ជាគឺ ​Yūki Ishikawa និង​កីឡាករ​វ័យ ១៩ ឆ្នាំ YUJI NISHIDA(ស្មាត់​ឆ្វេង)។

កីឡាករ​វ័យ ១៩ ឆ្នាំ YUJI NISHIDA
Yuji ជាអ្នកវាយសេវា បានបញ្ចេញថ្វីដៃធ្វើឲ្យក្រុមគូប្រជែងមិនអាចចាប់បានឡើយ ៦ ដងជាប់គ្នា រហូតចប់ការប្រកួត ជប៉ុន ឈ្នះ កាណាដា ៣-២ ។ Yuji ជាកីឡាករវាយដៃឆ្វេងដ៏ល្អបំផុត និងក្មេងបំផុតរបស់ជប៉ុន ដែលលេចធ្លោខ្លាំងកាលពីឆ្នាំ ២០១៨ ពេលចាប់ដៃជាមួយសិស្សច្បង Ishikawa ។ ទស្សនាវីដេអូបច្ចេកទេសវាយរបស់ Yuji NISHIDA ខាងក្រោម៖

ជម្រាបជូនថា ត្បិតតែព្រឹត្តិការណ៍នេះបញ្ចប់ទៅកាលពីខែតុលាមកម្ល៉េះក្រុម​ជម្រើស​ជាតិ ប្រេស៊ីល ក្រោយលេងឈ្នះក្រុមជម្រើសជាតិ ប៉ូឡូញ ដោយលទ្ធផល ៣-០ ក្លាយជាជើងឯកពិភពលោកបាល់ទះបុរស World Cup 2019 លើកទី ៣ ខណៈម្ចាស់ផ្ទះ ជប៉ុន បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ ៕

ប្រេស៊ីល លើកពាន FVIB Volleyball World Cup 2019

ប្រភព៖ Globalfirepower ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;