កម្ពុជា-អាមេរិក ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ព្រហ្មទណ្ឌ និង​បទ​ល្មើស​ឆ្លងដែន

  • 2019-12-17 01:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បាន​ទទួល​ជាមួយ​លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតសហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា ដើម្បី​ចូល​ជួបសម្តែងការគួរសម និង​ពិភាក្សាការងារ កាលពី​ថ្ងៃទី១៦ ខែធ្នូ នៅ​ក្រសួងយុត្តិធម៌។

ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីទាំងពីរសម្តែងនូវ សេចក្តីសោមនស្សរីករាយ ចំពោះ កិច្ច​សហ​ប្រតិ​បត្តិការ ប្រកប​ដោយលទ្ធផល ជាទី​មោទនៈ​រវាងកម្ពុជា និង​សហរដ្ឋអាមេរិក​កន្លងមក ជាពិសេស ពាក់​ព័ន្ធនឹង ការពង្រឹងសមត្ថភាពមន្រ្តី ជំនាញ​ការបង្ក្រាបបទលើ្មស​ការផ្ទេរទណ្ឌិត និង​ការ​ផ្តល់​ជំនួយ ទៅ​វិញទៅមកនៅក្នុង​វិស័យ​ព្រហ្មទណ្ឌ។

ជាចុងក្រោយភាគីទាំងពីរបាន​ឯកភាព និងប្តេជ្ញា​ក្នុងការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និង​សហរដ្ឋអាមេរិក តាមរយៈការបន្តការបណ្តុះបណ្តាល ធនធានមនុស្ស ការ​ផ្ដល់​ជំនួយ​ទៅ​វិញ​ទៅ​មក​ក្នុងវិស័យព្រហ្មទណ្ឌ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននិង បទល្មើសលាងលុយ ការ​ការ​ពារកុមារ និង ការអនុវត្តច្បាប់៕

អត្ថបទ៖ កុសល

;