រដ្ឋមន្ត្រី ក្រសួងការពារជាតិ កម្ពុជានឹងទៅទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែធ្នូ នេះ
- 2019-12-17 02:14:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រី ក្រសួងការពារជាតិ កម្ពុជានឹងទៅទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែធ្នូ នេះ
ចន្លោះមិនឃើញ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសូងការពារជាតិ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងសេចក្ដីប្រកាសនេះបានបន្តថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ឆ្នាំ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
បន្ទាប់មកគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-វៀតណាម-ឡាវ និងចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេសវៀតណាម ក្នុងរដ្ឋធានីហាណូយ៕