ការបង់ថ្លៃសំរាមនឹងធ្វើតាមប្រព័ន្ធសេវាអេឡិចត្រូនិកចាប់ពីឆ្នាំ២០២០
- 2019-12-17 02:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបង់ថ្លៃសំរាមនឹងធ្វើតាមប្រព័ន្ធសេវាអេឡិចត្រូនិកចាប់ពីឆ្នាំ២០២០
ចន្លោះមិនឃើញ
ការចំណាយសេវាបង់ថ្លៃសំរាមតាមរយៈវិក្ក័យប័ត្រអគ្គីសនី នឹងមិនមានទៀតទេចាប់ពីថ្ងៃទី ១ មករា ឆ្នាំ២០២០ តទៅ។ យោង តាមរដ្ឋបាលរាជធានីភ្នំពេញ សេវាបង់ថ្លៃសំរាមថ្មី នឹងត្រូវបង់តាមមធ្យោបាយទូទាត់តាមប្រព័ន្ធសេវាអេឡិចត្រូ និចដូចជាតាមទូរស័ព្ទដៃ, តាមសេវា E-Money, True Money, លីហួរវេលុយ, PiPay, ដារាផេ និងតាមប្រព័ន្ធធនា គារអេស៊ីលីដា។
ដោយឡែកក្រុមហ៊ុនស៊ិនទ្រី នឹងត្រូវគេប្រើប្រាស់ជាបណ្តោះអាសន្នសិននៅក្នុងការប្រមួល សំរាមក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនមានសិទ្ធិប្រមូលលុយថ្លៃសេវាសំរាមឡើយ។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ សេវាក្រុមហ៊ុនប្រមូលសម្រាមស៊ិនទ្រី នឹងត្រូវផ្លាស់ប្តូរ រហូតលុះត្រាតែសេវាដឹកជញ្ជួនថ្មី« រដ្ឋាករស្វ័យយ័តគ្រប់គ្រងសំរាមនិង សំណង់រឹងរាជធានីភ្នំពេញ» បង្កើតបាន និងដាក់ឲ្យដំណើរការពេញក្នុងពេលឆាប់ៗខាងមុខ៕