នេះតម្លៃម៉ូតូ PCX 150 ឆ្នាំ២០២០ ទើបមានលក់នៅខ្មែរ

  • 2019-12-18 07:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ PCX 150 ស៊េរី​ថ្មី​ឆ្នាំ ២០២០ ទើបតែបានចេញ​លក់​នៅលើ​ទីផ្សារ​ប្រទេស​ថៃ ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​បន្តិច​បន្តួច ហើយឥឡូវនេះវាក៏មានលក់នៅលើទីផ្សារប្រទេសកម្ពុជាដែរ។

PCX 150 ថ្មី​មាន​ស្រោប​មុខ​រាង​អក្សរ V, ផ្នែក​ចំហៀង​មាន​រំលេច​ដោយ​អក្សរ​ PCX ជា​ប្រភេទ 3D, មាន​អំពូល​ភ្លើង​មុខ និង​ក្រោយ​ជា​ប្រភេទ LED, មាន​កុងទ័រ​បង្ហាញ​ជា​ប្រភេទ​ឌីជីថល និង​មាន​កង់​ Michelin ទំហំ ១៤ អ៊ីញ។

វា​នៅ​តែ​បន្ត​ប្រើ​ប្រព័ន្ធ​ Smart Lock, មាន​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​ចំណុះ ២៨ លីត្រ,​ ឃ្លុប​ដាក់​ឥវ៉ាន់​ផ្នែក​ខាង​ឆ្វេង​មាន​រន្ធ​សាក​ថ្ម​ឧបករណ៍​អេឡិចត្រូនិក, ប្រើ​ម៉ាស៊ីន​ ១៥០ សេសេ, មាន​បច្ចេកវិទ្យា​រលត់​ពេល​ឈប់​ស្តុប និង​ប្រព័ន្ធ​ហ្វ្រាំង CBS។

PCX 150 ឆ្នាំ២០២០ មាន​ជម្រើស​ពណ៌​ចំនួន​ ៤ ហើយ​មាន​តម្លៃ​លក់​ប្រមាណ ២ ៨០០ ដុល្លារ​លើ​ទីផ្សារ​ប្រទេស​ថៃ។ ដោយឡែក បើតាមហាងលក់ម៉ូតូមួយនៅក្នុងទីក្រុងភ្នំពេញ បានបង្ហើបឲ្យដឹងថា តម្លៃ PCX ថ្មីកំពុងដាក់លក់លើទីផ្សារប្រទេសកម្ពុជា មានតម្លៃខ្ទង់ ៤ ៤០០ដុល្លារ៕

រូបថត៖ SEYHA MOTOR

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;