សម្តេច ស ខេង ឲ្យ​សម្ដេច​ក្រុម​ព្រះ​ពន្យារ​ពេល​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី២៣ ខែធ្នូ

  • 2019-12-20 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ប្រាប់​ទៅ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ពន្យារ​ពេល​នៃ​ការ​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ជា​បណ្ដោះ​អាសន្ន​សិន​រហូត​ដល់​គណបក្ស​បាន​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ចប់​សព្វ​គ្រប់​ជា​មុន​សិន។ នេះ​បើ​យោងតាមលិខិត​សម្ដេច​ក្រឡា​ហោម ស ខេង ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

តាម​គម្រោងគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំធ្វើសមាជវិសាមញ្ញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកែសម្រួលរចសម្ព័ន្ធផ្ទៃរបស់ខ្លួន។

សម្តេចក្រឡាហោម ស ខេង បានទូលថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​ក្រសួងមហាផ្ទៃ បាន​ទទួលនូវលិខិតជូនដំណឹងស្តីពីការរៀបចំធ្វើសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែល​គ្រោង​រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

ពាក់ព័ន្ធនឹងករណ៏នេះ ក្រសួងមហាផ្ទៃ ស្នើ​ឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ពន្យារ​ពេល​នៃ​ការ​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ជា​បណ្ដោះ​អាសន្ន​សិន​រហូត​ដល់​គណបក្ស​បាន​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ចប់​សព្វ​គ្រប់​ជាមុនសិន។

ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃ ស្នើសុំឲ្យគណបក្សត្រូវអនុវត្តតាមប្រការ២៤ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បានតម្កល់ទុកនៅក្រសួង​មហាផ្ទៃ និង​លិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់​ក្រសួង​មហាផ្ទៃ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;