ជើងខ្លាំងមកពីភ្នំសៅលីញ នឹងចូលប្រកួតជាមួយគុនល្បុក្កតោខ្មែរលើកដំបូង ក្នុងពិធីបុណ្យសមុទ្រ
- 2019-12-20 04:14:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងមកពីភ្នំសៅលីញ នឹងចូលប្រកួតជាមួយគុនល្បុក្កតោខ្មែរលើកដំបូង ក្នុងពិធីបុណ្យសមុទ្រ
ចន្លោះមិនឃើញ
គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យ និង អនុគណៈកម្មការសកម្មភាពកីឡាសម្រាប់ពិធីបុណ្យសមុទ្រ បានអញ្ជើញក្រុមកីឡាករគុនសៅលីញមកពីភ្នំសៅលីញ ប្រទេសចិន ឱ្យចូលរួមប្រកួតជាមួយក្រុមកីឡាករគុនល្បុក្កតោ ដែលជាគុនបុរាណខ្មែរដ៏ល្បីល្បាញ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានអនុគណៈកម្មការសកម្មភាពកីឡា សម្រាប់ពិធីបុណ្យសមុទ្រនៅខេត្តកំពត បានឱ្យដឹងថា លោកបានទៅដល់ភ្នំសៅលីញ ប្រទេសចិនផ្ទាល់ ដោយបានជួបពិភាក្សាជាមួយឧត្តមគ្រូ (Grand Master) នៃក្បាច់គុនសៅលីញផ្ទាល់ដើម្បីអញ្ជើញក្រុមកីឡាករគុនសៅលីញឱ្យមកចូលរួមប្រកួតកីឡាគុន ក្នុងពិធីបុណ្យសមុទ្រនៅប្រទេសកម្ពុជា ហើយឧត្តមគ្រូរូបនោះក៏បានទទួលយល់ព្រមជាមួយសំណើនេះយ៉ាងពេញចិត្ត។
បើតាមលោក វ៉ាត់ ចំរើន ឧត្តមគ្រូគុនសៅលីញបានសម្រេចចូលរួមប្រកួតជាមួយកម្ពុជា និងដឹកនាំកីឡាករចំនួន ៤នាក់ទៀត មកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត ដោយលោកមានការត្រេកអរយ៉ាងខ្លាំង ព្រោះនេះជាលើកដំបូងហើយដែលក្រុមកីឡាករគុនសៅលីញចេញមកប្រកួតនៅប្រទេសកម្ពុជា៕