ក្រសួងរៀបចំដែនដី បង្ហាញពីការងារដោះស្រាយវិវាទដីធ្លី
- 2019-12-24 03:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងរៀបចំដែនដី បង្ហាញពីការងារដោះស្រាយវិវាទដីធ្លី
ចន្លោះមិនឃើញ
យន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការត្រូវបានបង្កើត ដើម្បីដោះស្រាយវិវាទដីធ្លីទាក់ទងនឹងអចលនវត្ថុ ដែលមិនទាន់ចុះបញ្ជីសុរិយោដី និងវិវាទដីធ្លីស្ថិតក្នុងតំបន់វិនិច្ឆ័យ ដែលគណៈកម្មការរដ្ឋបាលមិនអាចដោះស្រាយបាននៅក្នុងឆ្នាំ២០១៩ នេះ សម្រេចបានដូចតទៅ៖
១/. ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី៖ ទទួលពាក្យបណ្តឹងចំនួន ២៩០ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២៣៨ករណី) អនុវត្តបានចំនួន ២៩៤ ករណី ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ១៦៩ ករណី មាន ៧២៣ គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ១៣០,៥១ ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៩៥ករណី និងសុំដកពាក្យបណ្តឹងចំនួន ៣០ ករណី។ លទ្ធផលនេះក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ ដោះស្រាយបញ្ចប់ចំនួន ១៤១ ករណី ច្រានចោលចំនួន ៨៩ ករណី ដកពាក្យចំនួន ២២ ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៤១ ករណី។
២/. ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង៖ ទទួលពាក្យបណ្តឹង ចំនួន៨១៧ករណី ដោះស្រាយសរុបបាន ចំនួន ១០៥ ករណី ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៨១ ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ ចំនួន ២៤ ករណី។
៣/. លទ្ធផលការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី៖ ទទួលបានចំនួន ១ ៨៩៦ ករណី ដោះស្រាយសរុបបានចំនួន ១ ៧៦៦ ករណី បង្វែរទៅម្ចាស់បណ្តឹងចំនួន ២ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី៕