ភិក្ខុ​មួយ​អង្គ ​ឆ្លាក់​អក្សរ​​ខ្មែរ​ប្រភេទ 3D បង្កប់​រចនាបថ​ខ្មែរ​រស់រវើក គួរ​ឲ្យ​សរសើរ

  • 2019-12-26 09:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​យប់​មិញ​នេះ មាន​ការ​ចែក​រំលែក​រូបភាព​សិល្បៈ​ឆ្លាក់​អក្សរ​ខ្មែរ​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​ចំណុច​ចាប់​អារម្មណ៍ គឺ​ទឹក​ដៃ​នៃ​ការ​ឆ្លាក់​របស់​វិចិត្រករ គឺ​មាន​បង្កប់​នូវ​រចនាបថ​ខ្មែរ និង​មាន​សភាព​រស់​រវើក​គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃ​លែង។

ចម្លាក់​អក្សរ​ខ្មែរ​ទាំង​នោះ គឺ​ឆ្លាក់​ជា​ឈ្មោះ​របស់​មនុស្ស​ទូទៅ ទៅ​តាម​ការ​ស្រមើស្រមៃ មនោ​អារម្មណ៍ ឬ​ការ​ស្គាល់ ការ​ពាក់ព័ន្ធ​របស់​វិចិត្រករ។ ប៉ុន្តែ​អ្វី​ដែល​ដូច​គ្នា​នោះ គឺ​ទម្រង់​អក្សរ​ឆ្លាក់​ខ្មែរ​ទាំង​នោះ មួយ​ៗ គឺ​បង្កប់​នូវ​អត្តសញ្ញាណ​ខ្មែរ និង​សិល្បៈ​រស់​រវើក ដោយ​ក្នុង​នោះ សុទ្ធ​ជា​អក្សរ​ផុស លោត(3D) យ៉ាង​ល្អ​ឯក កម្រ​នឹង​មាន​អ្នក​អាច​ធ្វើ​បាន។ តាម​រយៈ​រូបភាព គេ​បាន​ដឹង​ថា ម្ចាស់​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​វិចិត្រ​នេះ គឺ​មាន​ឈ្មោះ ភិក្ខុ បោ វិបុល ដែល​មាន​សរសេរ​ភ្ជាប់​រូប​សិល្បៈ​គ្រប់​ទាំង​អស់។

តោះ...ទស្សនា​ទឹក​ដៃ​សិល្បៈ​ល្អ​ឯក​របស់ ភិក្ខុ យើង​ទាំង​អស់​គ្នា ហើយ​កុំ​ភ្លេច​ស៊ែរ​លើក​ទឹក​ចិត្ត​លោក​ផង!

រូបភាព៖​ទំព័រហ្វេសប៊ុក ភិក្ខុ បោ វិបុល

អត្ថបទ៖ ទារិកា

;