នាយក​រដ្ឋមន្រ្តី​វៀតណាម ហាមមិនឱ្យ​ខ្វះភ្លើង​ប្រើដាច់ខាត​នៅឆ្នាំក្រោយ ទោះ​មានរឿង​អីក៏ដោយ

  • 2019-12-27 03:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី​វៀតណាម បាន​បញ្ជាមិន​ឱ្យមានការខ្វះភ្លើងឡើយ​នៅឆ្នាំ​២០២០ខាងមុខ បើទោះ​តម្រូវការកើនឡើងក៏ដោយ។ ការថ្លែងនេះ ធ្វើឡើង​ក្នុងវេទិកាមួយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៩។

លោក​លើកឡើងយ៉ាងដូច្នេះថា៖ «អគ្គិសនី​គឺជាបញ្ហា​សន្តិសុខ​សង្គម។ ការខ្វះខាតភ្លើង​នឹងមិនអាចឱ្យកើតមានឡើង​ឡើយ ទោះក្នុងកាលៈទេសៈ​ណាក៏ដោយ»។

ការ​ប្រើប្រាស់​ថាមពល​នៅវៀតណាម ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​មានតម្រូវការកើនឡើង​ ៩,២ភាគរយ ស្មើនឹង ២៦២ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ​២០២០។ ជាមួយគ្នានេះ វៀតណាម ក៏គ្រោងទិញភ្លើងបន្ថែម​ពីឡាវផងដែរ ដើម្បី​បំពេញ​តម្រូវការ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;