ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​គុន​ល្បុក្កតោ​ ជា​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​

  • 2019-12-28 15:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​គុន​ល្បុក្កតោ​ ២០១៩​ នេះ​ប្រធាន​សហព័ន្ធ​ចាត់​ទុក​ថា​ជា​ការ​ត្រៀម​ខ្លួន​បណ្ដើរៗ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០១៩​ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ទេសរដ្ឋមន្ត្រី​ ច័ន្ទ​ សារុន​
ប្រធាន​សហព័ន្ធ​គុន​ល្បុក្តតោ​ ទេសរដ្ឋមន្ត្រី​ ច័ន្ទ​ សារុន​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ផង​នោះ​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ក៏​រាប់​បញ្ចូល​ជា​ការ​ហ្វឹកហាត់​ ឬ​ស្វែង​រក​ធនធាន​សម្រាប់​ស៊ីហ្គេម​ ឆ្នាំ​ ២០២៣​ ផង​ដែរ។​

ទេសរដ្ឋមន្ត្រី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សហព័ន្ធ​សព្វថ្ងៃ​កំពុង​ធ្វើ​លើ​កិច្ច​ធំៗ​ចំនួន​ពីរ​ គឺ​អភិវឌ្ឍន៍​ និង​អភិរក្ស​វិស័យ​កីឡា​ប្រពៃណី​មួយ​នេះ​ និង​ជា​យុទ្ធសាស្ត្រ​ស្នូល​នៃ​ការ​ប្រមូល​ព្រឹទ្ធាចារ្យ​គុន​ និង​អ្នក​ចេះ​គុន​នៅ​តាម​តំបន់​នានា​ ចូលរួម​សហការ​គ្នា​ផ្ទេរ​ចំណេះដឹង​ដល់​អ្នក​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​មាន​និរន្តរភាព​នៃ​ក្បាច់​គុន​នេះ​រហូត​ទៅ។​

ទិដ្ឋភាពប្រកួត

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០១៩​ នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​ធ្នូ។​ ចំពោះ​ទី​កន្លែង​ប្រកួត​គឺ​ធ្វើ​ឡើង​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;