ដំណឹង Zlatan មកអ៊ីតាលីធ្វើឲ្យអតីតក្លឹបចូលទៅអបអរដល់គណនីផ្ទាល់ខ្លួនតែម្តង(វីដេអូ)

  • 2019-12-31 02:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zlatan Ibrahimović បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីផ្លូវការរបស់ខ្លួនថារូបគេ ត្រឡប់ទៅលេងឲ្យក្លឹប AC Milan វិញ ដែលជាអតីតក្លឹបរបស់កីឡាករស៊ុយអ៊ែតរូបនេះ។ ក្រៅពីអ្នកគាំទ្រអបអរសាទរការត្រឡប់វិញ មិនត្រឹមតែប៉ុណ្ណោះសូម្បី Admin ក្លឹបក៏ចូលទៅអបអរសាទរផងដែរ។

រូបថត៖ Goal
យោងតាមប្រភពពីសារព័តមានកីឡាល្បីៗ បានឲ្យដឹងថា កីឡាករចាស់វស្សារូបនេះនឹងបង្ហាញខ្លួនផ្លូវការនៅក្លឹបថ្ងៃទី ៣ ខែមករាខាងមុខនេះដោយចុះកុងត្រារយៈពេល ៦ ខែជាមួយនឹងតម្លៃ ៣,៩ លានដុល្លារនិងកិច្ចសន្យាបន្តដល់ ១ ឆ្នាំ។

Zlatan Ibrahimović លេងឲ្យ AC Milan អំឡុងឆ្នាំ ២០១០-២០១២ ចូលលេងបាន ៨៥ ប្រកួតរកបាន ៥៦ គ្រាប់ជួយឲ្យក្លឹបឈ្នះពានលីគជាលើកទី ១៨ និងជាលើកចុងក្រោយបំផុតផងដែរ(គិតមកដល់រដូវកាលនេះ)។

ទស្សនាវីដេអូ Milan អបអរគ្រាប់បាល់កាលពី Zlatan អំឡុងឆ្នាំ ២០១០-២០១២៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;