ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៩​ នេះ​ល្បុក្កតោ​រឹតតែ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​

  • 2019-12-31 12:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ធ្វើ​ការ​ប្រកួត​អស់​រយៈពេល​៣ថ្ងៃ​ និង​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២៩​ ធ្នូ​ ២០១៩​ កន្លង​ទៅ​ហើយ​ក្ដី​គេ​សង្កេត​ឃើញ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ទាំង​ការ​ទស្សនា​ផ្ទាល់​ក៏​ដូច​ជា​តាម​បណ្ដា​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន។​

រូបភាពសហព័ន្ធ
ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៩​ នេះ​ដែល​បាន​ធ្វើ​រួច​ហើយ​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​គឺ​ទាក់ទាញ​អ្នក​ទៅ​ទស្សនា​ច្រើន​ជា​ពិសេស​ថ្ងៃ​បិទ​បញ្ចប់​តែ​ម្ដង។​ នេះ​ដោយ​សារ​តែ​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​មាន​យូរលង់​មក​ហើយ​របស់​ខ្មែរ​ ខណៈ​ទីតាំង​នោះ​ផង​ដែរ​ជា​កន្លែង​ប្រមូល​ផ្ដុំ​សិស្ស​និស្សិត​ជា​ច្រើន។​
រូបភាពសហព័ន្ធ

ទន្ទឹង​និង​ការ​ទៅ​គាំទ្រ​ផ្ទាល់​ហើយ​នោះ​ គេ​សង្កេត​ឃើញ​មាន​ការ​ស៊ែ​ចែក​រំលែក​ច្រើន​គួរសម​ពី​សំណាក់​អ្នក​គាំទ្រ​ក្បាច់​គុន​តាម​បណ្ដាញ​សង្គម​ ទាក់ទង​ទៅ​និង​ការ​ប្រកួត​ចាប់​តាំង​ពី​ថ្ងៃ​បើក​រហូត​ដល់​ការ​បិទ​បញ្ចប់។​ ក្រៅ​ពី​នេះ​មាន​ការសរសើរសមត្ថភាពកីឡាករ​ក្មេងៗថែម​ទៀតផង។

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្តតោ​ខ្មែរ​បាន​ធ្វើ​ពិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​រយៈពេល​៣ថ្ងៃ​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​ធ្នូ​ ២០១៩៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;