វីដេអូ៖ គ្រូ Spurs ទៅអើតមើលតិចនិកគ្រូ Southampton ពេលលេងចាញ់យប់មិញ

  • 2020-01-02 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីខ្សែប្រយុទ្ធ Danny Ings អាចរកបាន ១ គ្រាប់នាំមុខឲ្យក្រុម Southampton និងបន្តលទ្ធផលដល់ចប់ការប្រកួតឈ្នះ Spurs ០-១ យប់មិញនេះ។ ចំណែកលោក Jose Mourinho ត្រូវបានអាជ្ញាកណ្ដាលឲ្យកាតលឿងពិន័យមួយ ក្រោយបានទៅក្បែរគ្រូ Southampton និងលួចអើតមើលក្រដាសដែលកំពុងសរសេរតិចនិកលេងរបស់ក្រុម​។

Danny Ings រូបថត៖ SouthamptonFC

យ៉ាងណាមិញខ្សែប្រយុទ្ធ Harry Kane អាចរកបាន ១ គ្រាប់ដែរតែរំសាយចោលវិញ ដោយសារពិនិត្យ VAR កីឡាកររូបនោះ Off-side ត្រង់ដៃ។ ក្រោយចប់ការប្រកួតកីឡាកររូបនេះ ក៏​របួស​សរសៃ​ពួរ អាចនឹងខកខានលេងនៅប្រកួតក្រោយៗទៀត។ បច្ចុប្បន្ន Spurs នៅលេខ ៦ ក្នុងតារាងមាន ៣០ ពិន្ទុចំណែក Southampton នៅឈរលេខ ១៥ មាន ២៥ ពិន្ទុប៉ុណ្ណោះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោមម៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;