លោក ជា សុផារ៉ា សម្រេច​បង្កើត​គណៈកម្មការ​មួយ​ ក្រោយបាក់រលំអគារនៅខេត្ត​កែប

  • 2020-01-04 01:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ធ្វើកោលស្យវិច័យ​អគារដែល​បាក់រលំ​នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ​២០១៩។

ប្រធាន​គណៈកម្មការ​នេះ គឺលោក ទេព ធន ដែលជារដ្ឋលេខាធិការក្រសួង និង​អនុប្រធានគឺលោក ប៊ិន សម្បត្តិថារ័ត្ន ដែល​ជាអនុរដ្ឋលេខាធិការក្រសួង រួមទាំងសមាជិក ៩នាក់ទៀត។ គណៈកម្មការ​នេះមាន​ភារកិច្ច​ដូចខាងក្រោម៖

-ធ្វើកោលស្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង​ប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់​រលំនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់​កែប ក្រុងកែប ខេត្តកែប

-ត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​របស់​អ្នកសាងសង់

-ធ្វើរបាយការណ៍​លទ្ធផល​ជូន​ក្រសួង

-បំពេញភារកិច្ច​ផ្សេងទៀត​ដែលថ្នាក់ដឹកនាំ​ក្រសួងប្រគល់ជូន៕

ចុចអាន៖ វីដេអូ៖ ទស្សនា​ការទាញ​យក​ជនរងគ្រោះចេញពីគំនរអគារ​ដែលបាក់រលំនៅខេត្តកែប

អត្ថបទ៖ សំភី

អត្ថបទថ្មី
;