បាក់អគារនៅកែប៖ ក្រុមសង្គ្រោះ បានយកជនរងគ្រោះ​ចេញពីគំនរបាក់បែក ប៉ុន្មាននាក់ហើយ?

  • 2020-01-05 00:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តកែប បាន​ឲ្យដឹង​ថា នៅវេលា​ម៉ោង៩យប់​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមប្រតិបត្តិការ​ជួយសង្គ្រោះ​បានបន្តរុករកឃើញ​ជនរងគ្រោះ​ចំនួន ០២នាក់បន្ថែម​ទៀត (ស្រី ០១នាក់)។ មកដល់ពេលនេះ​ក្រុមប្រតិបត្តិការ​ជួយសង្គ្រោះ បានយក​ជនរងគ្រោះចេញពីក្រោមគំនរបាក់បែក សរុបចំនួន២៩នាក់ (ស្រី១២នាក់) ក្នុងនោះ​របួសធ្ងន់ និងស្រាលចំនួន ២២នាក់ ស្រី០៧នាក់ និងជនរងគ្រោះបាត់បង់​ជីវិតមានចំនួន​០៧នាក់ (ស្រី០៥នាក់)។

សកម្មភាព​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ របស់​កម្លាំងក្រុមការងារ​ជួយសង្គ្រោះ នៅតែបន្ត​សង្គ្រោះ​រហូតយកជនរងគ្រោះចេញអស់​ពីក្រោមគំនរ​អគារ​បាក់បែក ស្ថិតនៅក្រោមការដឹកនាំ និងបញ្ជាផ្ទាល់​ដោយសម្តេច ហ៊ុន សែន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;