អ្នកស្លាប់កើនដល់ ៣៦នាក់ ខណៈការរុករកជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារត្រូវបិទបញ្ចប់
- 2020-01-05 06:37:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្លាប់កើនដល់ ៣៦នាក់ ខណៈការរុករកជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារត្រូវបិទបញ្ចប់
ចន្លោះមិនឃើញ
ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំក្នុងខេត្តកែប បានបិទបញ្ចប់ជាស្ថាពរត្រឹមម៉ោង ១១:៣៥នាទីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួន ៥៩នាក់ (ស្រី ២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន ៣៦នាក់ (ស្រី ១៤នាក់)។
ក្នុងចំណោមជនរងគ្រោះ មានក្មេងចំនួន ៦នាក់ (ក្មេងស្រី ២នាក់) និងរងរបួសចំនួន ២៣នាក់ (ស្រី ៨នាក់)។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពញឯកសារដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕