អតតីតារាស្រីថៃ សម្រេចចិត្តបួសជាដូនជីអស់មួយជីវិត ដោយសារតែបែបនេះ

  • 2020-01-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​ស្រី​ថៃ​ មាន​ឈ្មោះ​ថា Kaew Kawinasuwanprathip បាន​បង្ហើប​ពី​មូលហេតុ​ដែល​នាង​សម្រេច​ចិត្ត​បួស​ជា​ដូន​ជី​ពេញ​មួយ​ជីវិត។

ងាក​ត្រលប់​ទៅ​កាល​ពី​ ២០​ឆ្នាំ​មុន នាង​ធ្លាប់​ជា​តារា​សម្ដែង​មាន​មុខ​មាត់​មួយ​រូប និង​មាន​វត្តមាន​ក្នុង​រឿង​ភាគ​ល្បី​ៗ​ដូចជា Good Morning Mrs. Nang Seo Sam Sai...។ នាង​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​សិល្បៈ​ដំបូង​នៅ​ក្នុង​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៣ ហើយ​​ខ្សែ​ភាព​​​យន្ត​ដែល​មាន​ចំណងជើង​ថា Good Morning ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​បុស្តិ៍​លេខ​៧។

ទើប​តែ​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ អតីត​តារា​ជើង​ចាស់ Kaew បាន​សម្រេច​ចិត្ត​បួស​ជា​ដូនជី​ក្នុង​វត្តមួយ ស្ថិត​នៅ​ខេត្ត Phitsanulok។ នាង​ក៏​ធ្លាប់​​បាន​រៀន​ធម៌​ និង​បាន​​រ៉ាយរ៉ាប់​​បញ្ជាក់​ប្រាប់​ពី​អារម្មណ៍​ពិត​ថា ការ​បួស​ជា​ដូនជី ពិត​ជា​អាច​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ ជាពិសេស​ពេល​បើក​ភ្នែក​ឡើង​គឺ​​ពោរពេញ​​ដោយ​ក្តី​សុខ ខ្យល់​អាកាស​ស្រស់​ស្រាយ ពន្លឺ​ត្រចះ​ត្រចង់​ និង​មិន​ចាំ​បាច់​ត្រូវ​​ខ្វល់​ខ្វាយ​​ពី​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​បណ្តាញ​សង្គម​ដូច​មុន​ឡើយ។

លើស​ពី​នេះ ដូនជី Kaew មាន​បំណង​​ចង់​សាង​កុសល​​ផល​បុណ្យ​ឲ្យ​បាន​ច្រើន​ផង​ដែរ៕

ចុចអានបន្ត៖ អ្នកណាមិនភ្ញាក់ បើមួយទស្សវត្ស Miley Cyrus ប្រែសម្រស់តិចបំផុត

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី
;