ឆ្នាំ២០១៩ សមត្ថកិច្ចចាប់មនុស្សជាង ២ម៉ឺននាក់ និងថ្នាំញៀនជាង ៧២០គីឡូក្រាម
- 2020-01-08 02:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០១៩ សមត្ថកិច្ចចាប់មនុស្សជាង ២ម៉ឺននាក់ និងថ្នាំញៀនជាង ៧២០គីឡូក្រាម
ចន្លោះមិនឃើញ
មនុស្សជាង ២ម៉ឺននាក់ ត្រូវបានចាប់ខ្លួន និងថ្នាំញៀនជាង ៧២០គីឡូក្រាម ត្រូវបានដកហូត រួមទាំងវត្ថុតាងផ្សេងទៀត នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានបង្ហាញថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បង្ក្រាបបានសរុប ៩៥៧២ករណី។ ឃាត់មនុស្សចំនួន ២០១១៣នាក់ ស្រី ១៣២៥នាក់ (ជនបរទេស ៤០១នាក់ ស្រី ៦៤នាក់ មាន ១២សញ្ជាតិ)។
របាយការណ៍ដដែលបន្តថា ករណីជួញដូរ រក្សាទុកកែច្នៃចាត់ចែង និងដាំដុះ ៥៧០៥ករណី ឃាត់ ១០៩៥០នាក់ (ស្រី ៨៨៨នាក់)។ ករណីប្រើប្រាស់ ៣៨៦៧ករណី ឃាត់ ៩១៦៣នាក់ (ស្រី ៤៣៧នាក់)។ អនុវត្ដន៍ដីកា៖ ៣២៩ករណី ឃាត់ ៣២៤នាក់ (ស្រី ១១នាក់) ។
របាយការណ៍បានបញ្ជាក់ថា ដកហូតសារធាតុញៀនគ្រប់ប្រភេទចំនួនជាង ៧២០គីឡូ និង ៩១៣កញ្ចប់តូច។ កញ្ឆាក្រៀមចំនួនជាង ៩៩គីឡូ និង ៩៤៤៤១ដើម។ សម្ភារៈចាប់យកមាន រថយន្ដ ៦៤គ្រឿង ម៉ូតូ ២២៥២គ្រឿង ទូរស័ព្ទ ៥៨៧៨គ្រឿង ជញ្ជីង ៣២៩គ្រឿង អាវុធខ្លី ៦ដើម អាវុធវែង ១០ដើម។ ចលន និងអចលនៈទ្រព្យ ស្នើសុំបង្កក ចំនួន ២កន្លែង (ដីឡូត៍ ២កន្លែង) និងផ្ទះល្វែង ១កន្លែង៕