រឿងរ៉ាវខ្លះៗដែលអ្នកមិនធ្លាប់ដឹងពីកម្លាំងយោធាអ៊ីរ៉ង់
- 2020-01-09 01:12:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗដែលអ្នកមិនធ្លាប់ដឹងពីកម្លាំងយោធាអ៊ីរ៉ង់
ចន្លោះមិនឃើញ
បើផ្អែកតាមវិបសាយយោធា Global Fire Power បានបញ្ជាក់ឲ្យដឹងថា កម្លាំងយោធារបស់ប្រទេសអ៊ីរ៉ង់ឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសចំនួន ១៣៧ជុំវិញពិភពលោក។ បច្ចុប្បន្ន អ៊ីរ៉ង់មានកងកម្លាំងសកម្មនៅក្នុងយោធាប្រមាណជាង ៥២ម៉ឺននាក់ ដោយរាប់បញ្ចូលទាំងកម្លាំងទាហាន កងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំបដិវត្តឥស្លាម។
ថវិកាយោធារបស់អ៊ីរ៉ង់កាលពីឆ្នាំ២០១៩កន្លងទៅ មានចំនួន ៦,៣ពាន់លានដុល្លារអាមេរិក។ សម្រាប់កម្លាំងជើងគោក អ៊ីរ៉ង់មានរថក្រោះ ឧបករណ៍បាញ់រ៉ុកកែត និងកាំភ្លើងធំ ចំនួនប្រហែលជា ៨៥៧៧គ្រឿង។ ឯដែនទឹកវិញមានកប៉ាល់ និងនាវាមុជទឹកចំនួន ៣៩៨គ្រឿង។ ដោយឡែកនៅលើដែនអាកាសមានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន ៥១២គ្រឿង។
បន្ថែមពីនេះ ប្រទេសអ៊ីរ៉ង់ត្រូវគេទទួលស្គាល់ថាមានឃ្លាំងផ្ទុកមីស៊ីលច្រើនប្រភេទ និងធំជាងគេបំផុតនៅក្នុងមជ្ឈិមបូព៌ា។ ក្នុងនោះមានដូចជា មីស៊ីលរយៈចម្ងាយជិតប្រភេទ Qiam-1 អាចបាញ់ចន្លោះពី ៧០០ ទៅ ៨០០គីឡូម៉ែត្រ មីស៊ីលរយៈចម្ងាយមធ្យមប្រភេទ Sejjil អាចបាញ់ដល់ចម្ងាយ ២០០០គីឡូម៉ែត្រ និងប្រភេទមីស៊ីលប្រដេញ Soumar អាចបាញ់ចម្ងាយពី ២០០០ ដល់ ៣០០០គីឡូម៉ែត្រ។ នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS)។
ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា អ៊ីរ៉ង់បាននិងកំពុងសាកល្បងបច្ចេកវិទ្យាអវកាសរបស់ខ្លួន ក្នុងការអភិវឌ្ឍមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពអាចបាញ់ក្នុងរយៈចម្ងាយជាមធ្យមរហូតដល់ ៥៥០០០គីឡូម៉ែត្រឯណោះ៕