NASA រកឃើញ​ភព​មួយ​ដែលមាន​ទំហំ​ប៉ុន​ផែនដី

  • 2020-01-09 04:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ NASA កាលពី​ដើមសប្តាហ៍នេះ បាន​ប្រកាស​ពីការ​រកឃើញ​ភព​មួយប៉ុនផែនដី​ហៅថា «TOI 700 d» ដែលស្ថិតនៅចម្ងាយ ១០០លានឆ្នាំពន្លឺ។ ការរកឃើញនេះ តាមរយៈ​តេឡេស្កុប TESS របស់​ NASA។

ភពនេះ ធ្វើគោរចរជុំវិញផ្កាយមួយ ដែល​មានទំហំប្រមាណ ៤០ភាគរយនៃព្រះអាទិត្យ។ សីតុណ្ហភាពរបស់ភពនេះ អាច​ឱ្យជីវិតរស់នៅបាន ពោលគឺក្តៅល្មម ហើយថែមទាំងមានទឹកទៀតផង។

លោក Emily Gilbert អ្នក​វិទ្យាសាស្រ្តមកពី​សាកលវិទ្យាល័យ Chicago បាន​អះអាងថា ភព TOI 700 d គឺ​ជាគោលដៅ​ដ៏ល្អបំផុតសម្រាប់​ការអង្កេត​បន្ថែម​ ដើម្បី​ស្វែងយល់​ថាតើវា​ពិតជា​មាន​លក្ខខណ្ឌ​សមស្រប​សម្រាប់​ជីវិត​រស់នៅ ឬ​យ៉ាងណា។

ចំណែក​លោកស្រី Gabrielle Engelmann-Suissa នៅ​មជ្ឈមណ្ឌល​ហោះហើរ​អវកាស Goddard នៃ​អង្គការ NASA ​បាន​ឱ្យដឹងថា ក្រុមការងារ​របស់​លោកស្រី​កំពុង​ពិនិត្យ​ស្ថានភាព​ផ្ទៃដី និង​បរិយាកាស​ដ៏មានសក្តានុពល​របស់ភព​នេះហើយ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;