Super Junior, GG, EXO, Red Velvet និងតារាSM ផ្សេងទៀតនឹងបង្ហាញអ្វីថ្មីឆ្នាំនេះ?
- 2020-01-09 08:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Super Junior, GG, EXO, Red Velvet និងតារាSM ផ្សេងទៀតនឹងបង្ហាញអ្វីថ្មីឆ្នាំនេះ?
ចន្លោះមិនឃើញ
មិនឲ្យអ្នកគាំទ្ររង់ចាំយូរឡើយ ថ្មីៗនេះផលិតកម្ម SM ក៏បានបង្ហាញពីគម្រោងសម្រាប់ឆ្នាំថ្មីជាច្រើន ជាស្នាដៃពិសេសទៀតហើយពីតារារបស់ខ្លួន។
នៅក្នុងឆ្នាំ ២០២០ ក្រុមចម្រៀង Red Velvet នឹងផ្ដោតលើការផ្សព្វផ្សាយបទចម្រៀងនៅក្រៅប្រទេស បន្ទាប់ពីជោគជ័យធំសម្រាប់បទចម្រៀងថ្មីចេញកាលពីចុងឆ្នាំ ២០១៩ "Psycho”។ ក្រុមបុរស NCT ឯណោះវិញក៏នឹងវិលមកវិញ បង្ហាញទាំងបទថ្មីក្នុង និងក្រៅប្រទេស ដោយក្នុងនោះអាចនឹងមានការរៀបទម្រង់ថ្មីរបស់ក្រុមតូច NCT Dream។
ងាកទៅសមាជិក SHINee ២នាក់គឺ Onew និង Minho ដែលនឹងត្រៀមខ្លួនបញ្ចប់កាតព្វកិច្ចក្នុងជួរទាហានក្នុងពេលឆាប់ៗនេះវិញ ក៏រំពឹងថានឹងចេញបទទោលរៀងៗខ្លួនដូច Taemin ដែរ។ ចំណែក Super Junior នឹងចេញសា្នដៃថ្មីដូចគ្នានៅខែមករានេះ ជាមួយអាល់ប៊ុម Repackaged នៃអាល់ប៊ុមតូចទី ៩ "Time_Slip”។
សម្រាប់អ្នកគាំទ្រ EXO វិញក៏មិនខកចិត្តដែរ ព្រោះថាឆ្នាំនេះ ក្រុមក៏មានគម្រោងចេញបេសសកម្មប្រគំតន្ត្រីទៀតដែរ ស្របពេល Girls' Generation នឹងផ្ដោតបន្តលើការងារទោលរៀងៗខ្លួន។
ផលិតកម្មដដែលក៏បានឲ្យដឹងដែរថា ក្រុមនារីថ្មីមួយទៀត ក៏អាចនឹងបង្ហាញមុខក្នុងឆ្នាំនេះដែរ ហើយក្រុមថ្មីនេះនឹងក្លាយជាក្រុមនារីដំបូងហើយក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពី Red Velvet បង្ហាញមុខមក៕