ប្រធានបទសំខាន់ទាំង១២ដែលអាមេរិកនឹងធ្វើនៅកម្ពុជា

  • 2020-01-09 09:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឆ្នាំ២០២០ នេះស្ថានទូតអាមេរិកនឹងចូលរួមជួយគាំទ្រ ចាប់ដៃគូ សហការជាកម្ពុជានឹងផ្តោតលើវិស័យជាប្រធានបទដែលមានការងារ និងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណៈជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ ការចុះមើលទីកន្លែងនានា។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ចាប់ដៃជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន
ប្រធានបទផ្សេងទៅតាមខែនីមួយៗក្នុងនោះរួមមាន៖

១.មករា៖ កសិកម្ម

២. កុម្ភៈ៖ យុវជន អប់រំ និងបច្ចេកវិទ្យា

៣. មីនា៖ ស្ត្រី និងសមធម៌យេនឌ័រ

៤. មេសា៖ បរិស្ថាន

៥. ឩសភា៖ សុខភាពសាធារណៈ

៦. មិថុនា៖ ទំនាក់ទំនងវវាងប្រជាជន និងប្រជាជន

៧. កក្កដា៖ ការអបអរសាទរខួបលើកទី៧០

៨. សីហា៖ ជំនួយមនុស្សធម៌

៩. កញ្ញា៖ ពាណិជ្ជកម្ម និងការវិនិយោគ

១០. តុលា៖ ការអនុវត្តន៍ច្បាប់

១១. វិច្ឆិកា៖ សហប្រតិបត្តិការក្នុងតំបន់-អាស៊ាន

១២. ធ្នូ៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែង ក្នុងថ្ងៃខួបទី៧០ នៃទំនាក់ទំនងការទូតរបស់អាមេរិក និងកម្ពុជា

នេះជាការបញ្ជាក់ពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែង ក្នុងថ្ងៃខួបទី៧០ នៃទំនាក់ទំនងការទូតរបស់អាមេរិក និងកម្ពុជា ដែលរៀបចំនៅFuture Factory កាលពីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែងបន្តថា ទំនាក់ទំនងការទូតរបស់អាមេរិក និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងនៅឆ្នាំ ១៩៥០ គឺមុន៣ឆ្នាំកម្ពុជាទទួលបានឯករាជ្យ។ ឆ្នាំ ២០២០ជាឆ្នាំគម្រប់ខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការជាមួយមិត្តកម្ពុជាក៏នឹងគ្រោងធ្វើការអបអររយៈពេល ១ ឆ្នាំនៅខែកក្កដាខាងមុខ ដោយផ្តោតលើការរួមចំណែករបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍនៃប្រទេសកម្ពុជា និងភាពជាដៃគូសំខាន់ៗរវាងប្រទេសយើងទាំងពីរផងដែរ។

ការងាររបស់ស្ថានទូតទាំងមូល ផ្តោតលើការយកចិត្តទុកដាក់របស់យើង ចំពោះប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ដើម្បីព្រះរាជាណាចក្រមួយនេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;