មិនមែន​អាមេរិក កូរ៉េ​ខាង​ជើង ឬ​ រុស្ស៊ី នោះ​ទេ​ដែល​មាន​​ចំនួន​ទ័ព​ច្រើន​ជាង​គេ​លើ​លោក!

  • 2020-01-10 01:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​និយាយ​​ពី​​​ចំនួន​កម្លាំង​កងទ័ព​ គ្មាន​ប្រទេស​ណា​មួយ​អាច​ខិត​កៀក​នឹង​មហា​យក្ស​ចិន​បាន​ឡើយ។ បើ​យោង​តាម​វិបសាយ​យោធា Global Fire Power បាន​ឲ្យ​ដឹង​ថា ចំនួន​កង​ទ័ព​សកម្ម​របស់​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ​ជា ២,១៨​លាន​នាក់ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩ ហើយ​ការ​ចំណាយ​ថវិកា​លើ​យោធា​​វិញ​មាន​ចំនួន​មិន​តិច​ជាង ១៧៧​ពាន់​លាន​ដុល្លារ​​ឡើយ។ ​ចំណាត់​ថ្នាក់​បណ្ដា​ប្រទេស​ផ្សេងៗ​​​ដែល​មាន​ចំនួន​​កងទ័ព​សកម្ម​​​ច្រើន​ជាង​គេ​ មាន​​​ដូច​ខាង​ក្រោម (គិត​ត្រឹម​ឆ្នាំ​២០១៩)៖

១. ចិន - កងទ័ព​សកម្ម​ ២,១៨​លាន​នាក់

២. ឥណ្ឌា - កងទ័ព​សកម្ម​ ១,៣​៦លាន​នាក់

៣. សហរដ្ឋ​អាមេរិក - កង​ទ័ព​សកម្ម​ ១,២​១លាន​នាក់

៤. កូរ៉េ​ខាង​ជើង - កងទ័ព​សកម្ម​ ១,២​លាន​នាក់

៥. រុស្ស៊ី -កងទ័ព​សកម្ម​ ១,០១​លាន​នាក់

៦. ប៉ាគីស្ថាន - កងទ័ព​សកម្ម​ ៦៥​ម៉ឺន​នាក់

៧. កូរ៉េ​ខាង​ត្បូង -កងទ័ព​សកម្ម​ ៦២​ម៉ឺន​នាក់

៨. អ៊ីរ៉ង់ - កងទ័ព​សកម្ម​ ៥២​ម៉ឺន​នាក់៕

កងទ័ព​ចិន

ប្រភព៖ Econinersect ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;