ចាន់ រតនា ដាក់គោលដៅវ៉ៃនៅ ONE ឲ្យបាន ៤ប្រកួត ក្នុងឆ្នាំ២០២០ នេះ
- 2020-01-10 06:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា ដាក់គោលដៅវ៉ៃនៅ ONE ឲ្យបាន ៤ប្រកួត ក្នុងឆ្នាំ២០២០ នេះ
ចន្លោះមិនឃើញ
កីឡាករគុនចម្រុះលេចធ្លោរបស់កម្ពុជា ចាន់ រតនា បានដាក់គោលដៅប្រកួតឲ្យបានច្រើនជាងឆ្នាំ ២០១៩ នៅសង្វៀន ONE Championship ក្នុងឆ្នាំ២០២០ នេះ។
ចាន់ រតនា បានបញ្ជាក់ថាខ្លួន ចង់ឡើងប្រកួត ឲ្យបាន ៤លើកនៅសង្វៀន ONE Championship ព្រោះថាឆ្នាំ ២០១៩ កន្លងទៅ រូបគេប្រកួតបានតែ ២ លើកប៉ុណ្ណោះ។
បន្ទាប់ពីឈ្នះកីឡាករជើងខ្លាំងចំបាប់របស់គុយបា Gustavo Balart កាលពាក់កណ្ដាលខែសីហា មក ចាន់ រតនា ខកខានឡើងសង្វៀនលំដាប់ពិភពលោកនេះ រយៈពេលជាង ៤ខែមកហើយ។ រតនា ព្រលយឲ្យដឹងថាខ្លួន អាចនឹងឡើងសង្វៀនដដែលនេះជាថ្មីនៅដើមឆ្នាំ ២០២០ នេះ។
បច្ចុប្បន្ន រតនា បានដាក់ចិត្តដាក់កាយខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុន ដើម្បីប្រឈមនឹងគូប្រជែងខ្លាំងៗទៅថ្ងៃអនាគត និងអាចជាបេក្ខភាពមួយដណ្ដើមខ្សែក្រវាត់ទៀតផង។
គួរដឹងថា ចាន់ រតនា ប្រឡូកលើសង្វៀនគុនចម្រុះចំនួន ១០ លើក ក្នុងនោះ ឈ្នះ ៧ ដង និង ចាញ់ ៣ដង ចាប់ពីឆ្នាំ ២០១៥ មក។ កំណត់ត្រាដ៏អស្ចារ្យមិនធ្លាប់មានសម្រាប់កម្ពុជា គឺ ចាន់ រតនា បានយកឈ្នះ ៣លើកជាប់គ្នានៅសង្វៀន ONE ដោយវាយកីឡាករឥណ្ឌូណេស៊ី ពីររូប Abro Fernandez និង Rudy Agustian ត្រឹមទឹកទី២ មុនពេលឈ្នះពិន្ទុ ជើងខ្លាំងជំនាញចំបាប់គុយបា Gustavo Balart កាលពីពាក់កណ្ដាលខែ សីហាកន្លងទៅ៕