AFC U-23៖ ជប៉ុន នៅបាតពូលមែនតែអ្នកគាំទ្រទៅលើកទឹកចិត្តច្រើនសន្ធឹកនៅ ថៃ

  • 2020-01-13 06:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្លងកាត់អស់ ២ ប្រកួតកន្លងមកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម ២៣ ឆ្នាំ នៅមិនទាន់រកបាន ១ ពិន្ទុណានៅឡើយទេ គឺស្ថិតនៅបាតពូល B មាន ០ ពិន្ទុបន្ទាប់ពីលេងចាញ់ អារ៉ាប់ឌីសាអូឌីត និង ស៊ីរី។

Yuki Soma អបអរពេលស៊ុតចូល / រូបថត៖ AFC
ទោះជាយ៉ាងនេះក៏ពិតមែន ប៉ុន្តែកាមេរ៉ាចាប់បានទិដ្ឋភាពអ្នកគាំទ្រជនជាតិជប៉ុនមកទស្សនា និងលើកទឹកចិត្តយុវជនពួកគេយ៉ាងច្រើនសន្ធឹកនៅកីឡដ្ឋានប្រទេសថៃ។

ជម្រាបជូនថា ប្រកួតបន្ទាប់ ជប៉ុន នឹងត្រូវជួប កាតា នៅថ្ងៃទី ១៥ វេលាម៉ោង ៨:១៥ នាទីយប់ ចំណែកក្រុមរួមពូល អារ៉ាប់ឌីសាអូឌីត ប៉ះ ស៊ីរី នៅម៉ោងដូចគ្នា៕

រូបថត៖ AFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;