AFC U23៖ ថៃ ត្រូវការត្រឹមស្មើអ៊ីរ៉ាក់យប់នេះ នឹងមានឱកាសឡើងទៅវគ្គ៨ក្រុមសឹងតែ ១០០ភាគរយ
- 2020-01-14 02:52:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC U23៖ ថៃ ត្រូវការត្រឹមស្មើអ៊ីរ៉ាក់យប់នេះ នឹងមានឱកាសឡើងទៅវគ្គ៨ក្រុមសឹងតែ ១០០ភាគរយ
ចន្លោះមិនឃើញ
ថៃ នឹងប្រកួតទល់នឹង អ៊ីរ៉ាក់ នៅជុំចុងក្រោយពូល A នៃពានរង្វាន់ AFC U23 Championship 2020 នាម៉ោង ៨:១៥នាទីយប់នេះហើយ ខណៈមួយគូទៀតនៃពូលនេះគឺ អូស្ត្រាលី ប្រកួតទល់នឹងបារ៉ែន។
គិតត្រឹមជុំទី២ អូស្ត្រាលីឈរលេខ១ មាន ៤ពិន្ទុ, ថៃ លេខ២ មាន៣ពិន្ទុ (គ្រាប់ចំណេញ៤គ្រាប់), អ៊ីរ៉ាក់លេខ៣ មាន២ពិន្ទុ និងបារ៉ែន លេខ៤ មាន១ពិន្ទុ (របូតគ្រាប់បាល់ ៥គ្រាប់)។
ដូច្នេះ ក្នុងការប្រកួតយប់នេះ ថៃ ត្រូវការត្រឹមតែស្មើអ៊ីរ៉ាក់ នឹងមានឱកាសសឹងតែ ១០០ភាគរយទៅហើយ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។ ក្នុងករណីនេះ ទោះបីជាបារ៉ែន ឈ្នះអូស្ត្រាលី មាន ៤ពិន្ទុស្មើថៃ ក៏ដោយ ប៉ុន្តែនៅចាញ់គ្រាប់បាល់របស់ថៃច្រើនណាស់ ពោលគឺលុះត្រាតែបារ៉ែន អាចស៊ុតចូលអូស្ត្រាលីចាប់ពី៩គ្រាប់ឡើងទៅ៕