អាហារ​នាំ​សំណាង​ទាំង​៧ ដែល​គេ​និយម​​នៅ​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ចិន

  • 2020-01-16 06:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាហារ​គឺ​ជា​និមិត្តសញ្ញា​ដ៏​សំខាន់​មួយ សម្រាប់​​ប្រជាជន​ចិន​នៅ​អំឡុង​ពេល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី ព្រោះ​គេ​ជឿ​ថា​វា​នឹង​អាច​ពាំនាំ​នូវ​សំណាង​ល្អ​បាន​​ពេញ​មួយ​ឆ្នាំ។ ជំនឿ​នេះ​ត្រូវ​ជនជាតិ​ចិន​ផ្ដោត​​សំខាន់​ទៅ​លើ​ឈ្មោះ​អាហារ ឬ​ក៏​រូបរាង​របស់​ពួក​វា។ ម្ហូប​អាហារ​ចំនួន ៧​មុខ ដែល​ចិន​និយម​ជាង​គេ​មាន​ដូចជា៖

១. ត្រី - តំណាង​ឲ្យ​ការ​បង្កើន​ភាព​សម្បូរសប្បាយ

  • ពេល​បរិភោគ ក្បាល​ត្រី​គួរ​ដាក់​​ឲ្យ​ចំ​មុខ​ភ្ញៀវ ឬ​មនុស្ស​​​​​​​​​​​​​​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ផ្ទះ ព្រោះ​​​​​​​​​នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ភាព​គោរព

  • មនុស្ស​ចាស់​បរិភោគ​ត្រី​មុន ទើប​​អ្នក​ដែល​មាន​អាយុ​តិច​បរិភោគ​តាម​ក្រោយ

  • ត្រី​មិន​គួរ​បង្វិល​ចុះ​ឡើង​នោះ​ទេ

២. គាវ - តំណាង​ឲ្យ​ទ្រព្យ​សម្បត្តិ

  • គាវ​ត្រូវ​ធ្វើ​ឲ្យ​ប៉ោង​ធំៗ មិន​ត្រូវ​មាន​រាង​សំប៉ែត​ទេ​ព្រោះ​​វា​តំណាង​ឲ្យ​ភាព​ក្រីក្រ

  • ប្រជាជន​ចិន​មួយ​ចំនួន​បាន​ដាក់​សរសៃ​អំបោះ​ស​វែង​១​ខ្សែ​ ឬ​កាក់​​​នៅ​ក្នុង​គាវ ហើយ​អ្នក​ដែល​ហូប​ចំ គឺ​នឹង​មាន​អាយុ​វែង

  • គាវ​ត្រូវ​តម្រៀប​ជា​ជួរ មិន​មែន​ជា​រង្វង់​ទេ ព្រោះ​​រាង​រង្វង់​បាន​ន័យ​​​ថា​ជីវិត​របស់​អ្នក​នឹង​នៅ​តែ​វិលវល់​ត្រង់​ចំណុច​ដដែលៗ​មិន​ខាន

៣. សាយ៉រ - តំណាង​ឲ្យ​ទ្រព្យ​សម្បត្តិ

  • រូបរាង​របស់​សាយ៉រ​ប្រៀប​បាន​នឹង​បន្ទះ​ដុំ​មាស ដែល​នេះ​បង្ហាញ​ពី​ភាព​សម្បូរ​សប្បាយ

៤. នំ​អង្ករ​ដំណើប - តំណាង​ឲ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណូល​ខ្ពស់ ឬ​មុខ​តំណែង​ធំ

  • ពាក្យ​ថា​នំ​អង្ករ​ដំណើប​នៅ​ក្នុង​ភាសា​ចិន មាន​សូរសៀង​ស្រដៀង​នឹង​​ន័យ​នៃ​ពាក្យ​ "កាន់​តែ​ខ្ពស់​ឡើងៗ​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ"

៥. បង្អែម​បាញ់ចានឿក - តំណាង​ឲ្យ​ភាព​ជួបជុំ​នៃ​គ្រួសារ

  • រូប​រាង និង​សំឡេង​នៃ​ពាក្យ​​បង្អែម​នេះ គឺ​ប្រៀប​​បាន​នឹង​ការ​ជួបជុំ​គ្នា

៦. មី - តំណាង​ឲ្យ​អាយុ​វែង និង​សុភមង្គល

  • មី​គួរ​តែ​មាន​សរសៃ​វែង​ៗ​ជាង​មី​ធម្មតា ពោល​គឺ​កាន់​តែ​វែង​ កាន់​តែ​ល្អ

៧. ផ្លែ​ឈើ ដែល​មាន​រាង​មូលៗ ហើយ​​ពណ៌​មាស - តំណាង​ឲ្យ​ភាព​ពេញ​លេញ និង​ទ្រព្យ​សម្បត្តិ

ប្រភព៖ chinahighlights ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;