លក្ខខណ្ឌដែល​ធ្វើឱ្យ​វៀតណាម អាចឡើង​ទៅលេង​វគ្គ៨ក្រុមពាន AFC U23

  • 2020-01-16 03:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម នឹងត្រូវប្រកួតទល់នឹង​កូរ៉េខាងជើង ក្នុងជុំចុងក្រោយ​ពូល D នៃពានរង្វាន់ AFC U23 Championship 2020 ខណៈមួយគូទៀត គឺ ហ្សកដានី ប៉ះ អារ៉ាប់រួម។ ២គូនេះ នឹងប្រកួតដំណាលគ្នានៅម៉ោង ៨:១៥នាទីយប់នេះ។

ក្នុងពូលនេះ អារ៉ាប់រួម ឈរលេខ១ និង​ហ្សកដានី លេខ២ មាន ៤ពិន្ទុដូចគ្នា, វៀតណាម លេខ៣ មាន២ពិន្ទុ ឯកូរ៉េខាងជើង ធ្លាក់ទៅហើយ ០ពិន្ទុ។ ដូច្នេះ តើមានលក្ខខណ្ឌណាខ្លះ ដែលអាចឱ្យវៀតណាម ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ? សូមមើល ៣ចំណុចខាងក្រោមនេះ៖

-វៀតណាម ឈ្នះ កូរ៉េខាងជើង ហើយ អារ៉ាប់រួម ឬ ហ្សកដានី ត្រូវមានឈ្នះចាញ់។

-វៀតណាម ត្រូវឈ្នះ កូរ៉េខាងជើង ចាប់ពី២គ្រាប់ឡើង ប្រសិនបើ អារ៉ាប់រួម ស្មើ ហ្សកដានី ០-០។ មានន័យថា វៀតណាម នឹងឈ្នះគ្រាប់បាល់ ហ្សកដានី។

-បើវៀតណាម ឈ្នះ កូរ៉េខាងជើង ២-១ ហើយ អារ៉ាប់រួម ស្មើ ហ្សកដានី ០-០ នោះ វៀតណាម នឹង​មាន​គ្រាប់បាល់ និង​គ្រាប់ស៊ុត ស្មើជាមួយនឹង​ហ្សកដានី។ ក្នុងករណីនេះ គេនឹងគិត​ពីក្រុមដែលទទួលបានកាតតិចជាង៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;