Lukaku រក​បាន​គ្រាប់​បាល់​លឿន​បំផុត​គិតគ្រប់កម្មវិធីនៅអ៊ីតាលីរដូវកាលនេះ(មានវីដេអូ)

  • 2020-01-16 03:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Romelu Lukaku ឆាបយកបាល់ ដែលជាកំហុសកើតចេញពីជើងខ្សែការពារគូប្រជែងស៊ុតបញ្ចូលទីបាន​មួយគ្រាប់​បើកឆាកត្រឹមវិនាទី​ ២២ ក្នុងជំនួបជាមួយក្រុម Cagliari វគ្គ ១៦ ក្រុមពាន Coppa Italia។ មួយគ្រាប់នោះជាប់ជាគ្រាប់បាល់ចូលទី​លឿន​បំផុត​គិតគ្រប់កម្មវិធីនៅអ៊ីតាលីរដូវកាលនេះ។

ទស្សនាវីដេអូខាងក្រោម៖

ក្រោយចប់ការប្រកួត Inter ឈ្នះ ៤-១ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ត្រូវប៉ះនឹងក្រុម Fiorentina នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២០។ សម្រាប់កំំណត់ត្រាអតីតកីឡាករ Man Utd រូបនេះដែលទើបនឹងផ្ទេរមកលេងឲ្យ Inter ប៉ុន្តែអាចរកបានគ្រាប់ជារឿយៗពោលគឺ ១៨ គ្រាប់(គិតគ្រប់កម្មវិធីនៅអ៊ីតាលី)៕

Lukaku អបអរគ្រាប់បាល់ដោយធ្វើជាសញ្ញាបញ្ឈប់ការរើសអើងពូជសាសន៍

ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;