អាមេរិក ស្នើ​សុំ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ

  • 2020-01-16 08:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូច្បាប់សហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក William D. Pickett អតីតប្រធានគណៈមេធាវីប្រចាំរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ ជំនួបពិភាក្សាបានធ្វើឡើ​នៅ​ថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ។

នៅ​ក្នុងកិច្ចសំណេះសំណាលនេះ លោក William D. Pickett បាន​សម្តែង​នូវ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រសួងយុត្តិធម៌កម្ពុជាក្នុងការកែទម្រង់ និងលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជា ព្រមទាំងស្នើសុំឱ្យក្រសួងយុត្តិធម៌បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិចបន្ថែមទៀត។

ជាចុងក្រោយ ក្រសួងយុត្តិធម៌​ក៏​បាន​ឯកភាព និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើរ​បស់គណៈ​ប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក និង​ថ្លែង​អំណរគុណ​ចំពោះ​ការអញ្ជើញ​របស់គណៈ​ប្រតិភូច្បាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ជូនគណៈប្រតិភូនៃអ្នកអនុវត្តវិជ្ជាជីវៈច្បាប់នៅកម្ពុជា ទៅ​បំពេញទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​វ៉ាស៊ីងតោន នៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ស្ថាប័ន​អនុវត្ត​ច្បាប់របស់សហរដ្ឋអាមេរិក និង​ផ្លាស់ប្តូរ​បទ​ពិសោធន៍​លើ​ការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;