មហាសេដ្ឋីជប៉ុនរូបនេះ ប្រកាស​រកមិត្តស្រីភ្លាម មាន​អ្នកដាក់ពាក្យដល់ជាង ២ម៉ឺននាក់ហើយ

  • 2020-01-16 08:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីលោក Yusaku Meazawa មហាសេដ្ឋីជប៉ុន ប្រកាស​រកមិត្តស្រី ដើម្បី​ធ្វើដំណើរហោះ​ជុំវិញ​ភពព្រះចន្ទជាមួយគ្នា ពេលនេះមានអ្នកដាក់ពាក្យ​ជាង ២ម៉ឺននាក់ហើយ។ នេះបើតាមការបញ្ជាក់​របស់សេវាកម្ម AbemaTV នៅថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២០នេះ។

​វិបសាយ​របស់លោក Meazawaបាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ​នេះ​ប្រៀប​ធៀប​ដូច​ជា​កម្មវិធី​ស្វែង​រក​គូ​ស្នេហ៍​ដ៏​ធំ​ដុំ​មួយ​ ដែល​នឹង​ត្រូវ​​បង្ហាញ​​នៅ​លើ​កម្មវិធី​ទូរទស្សន៍​ឈ្មោះ "Full Moon Lovers” ដោយ​គ្រោង​ចាក់​ផ្សាយ​លើ​សេវាកម្ម​ AbemeTV។ អ្នក​ដែល​អាច​ចូល​រួម​ដាក់​ពាក្យ​បាន​ គឺ​​នារី​នៅ​លីវ ដែល​មាន​អាយុ​ ២០ ឆ្នាំ​ឡើង មាន​ចរិត​លក្ខណៈ​ស្រស់​ស្រាយ រីករាយ​នឹង​ជីវិត​ពេញ​ទី និង​ចង់​​ឲ្យ​ពិភពលោក​សន្តិភាព។

លោក Maezawa និង​​ដៃ​គូ​ថ្មី អាច​នឹង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ជា​មួយ​គ្នា​​តាម​រយៈ​ការ​ជិះ​រ៉ុកកែត Starship ជំនាន់​ចុង​ក្រោយ​របស់ SpaceX វា​ជា​យាន​អវកាស​ធំ​ដែល​បង្កើត​សម្រាប់​នាំ​មនុស្ស​ទៅ​​កម្សាន្ត​​នៅ​ក្នុង​លំហអាកាស​ឆ្ងាយៗ​ដូច​ជា​ព្រះចន្ទ និង​ភព​អង្គារ​ជា​ដើម។ ទាក់​ទង​នឹង​ការ​ដាក់​ពាក្យ​អាច​ចូល​ទៅ​កាន់​វិបសាយ​របស់​លោក Maezawa

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;