គ្រូថៃ ប្រាប់ពីរឿងល្អមួយ មុនប៉ះអារ៉ាប៊ីសាអ៊ូឌីត នៅវគ្គ ៨ក្រុម AFC U23 ថ្ងៃស្អែក
- 2020-01-17 03:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថៃ ប្រាប់ពីរឿងល្អមួយ មុនប៉ះអារ៉ាប៊ីសាអ៊ូឌីត នៅវគ្គ ៨ក្រុម AFC U23 ថ្ងៃស្អែក
ចន្លោះមិនឃើញ
មុនប៉ះអារ៉ាប៊ីសាអូឌីត នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC U23 Championship 2020 នៅថ្ងៃស្អែកនេះ គ្រូបង្វឹកថៃ លោក Akira Nishino បានប្រាប់ពីរឿងល្អមួយ គឺថាកីឡាកររបស់លោកពុំមានអ្នករបួសឡើយ ហើយស្មារតីក្រុមគឺកំពុងតែល្អណាស់។
បន្ថែមពីនោះ លោកផ្តាំឱ្យកូនក្រុម លេងឱ្យអស់ពីចិត្តកុំខ្លាចកីឡាករអារ៉ាប៊ីសាអូឌីតឱ្យសោះ។
គ្រូសញ្ជាតិជប៉ុនរូបនេះ លើកឡើងឱ្យដឹងថា៖ «យើងមានកីឡាករដែលឃ្លាំមើលការប្រកួតរបស់អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែពួកគេត្រូវបានប្រាប់ថា កុំឱ្យផ្តោតលើការប្រកួតរបស់គូប្រកួតខ្លាំងពេក។ យើងត្រូវការផ្តោតតែទៅលើក្រុមរបស់យើង»។
ចំណែកគ្រូបង្វឹកអារ៉ាប៊ីសាអ៊ូឌីត លោក Saad Alshehri បានថ្លែងថា បញ្ហាប្រឈមរបស់ក្រុម គឺប៉ះក្រុមម្ចាស់ផ្ទះថៃ នៅក្នុងវគ្គ៨ក្រុមចុងក្រោយនេះ។ ថៃ លេងបានយ៉ាងល្អ ហើយពួកគេមានអ្នកគាំទ្រក្នុងផ្ទះ ដែលទាំងអស់នេះ បង្កផលពិបាកដល់ក្រុមលោកយ៉ាងខ្លាំង៕