សម្ភារៈតុបតែងមានលាភហុងស៊ុយ គួរត្រៀមឲ្យត្រូវក្បួនក្នុងថ្ងៃចូលឆ្នាំចិន

  • 2020-01-20 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ​កាន់​តែ​កៀក​ចូល​មក​ដល់ ជនជាតិ​ចិន​និង​អ្នក​កាត់​សែ​ស្រលាយ​ចិន​កំពុង​ត្រៀម​រៀប​ចំ​សម្ភារៈ​​ដើម្បី​តុប​តែង​ទទួល​ឆ្នាំ​ថ្មី​។ ​ក្នុង​ឆ្នាំ​កណ្ដុរ​មាស​នេះ ​បើ​តាម​ហុង​ស៊ុយ​គឺ​ជា​ឆ្នាំ​​ដែល​ពោរពេញ​ដោយ​ថាម​ពល​និង​កម្លាំង​ដ៏​អស្ចារ្យ។ ​ម្ល៉ោះ​ហើយ​​ក្បួន​តុប​តែង​ទៀត​សោត ​ក៏​ត្រូវ​រៀប​ចំ​ ដើម្បី​ស្រូប​ទាញ​​​លាភ​សំណាង ថាម​ពល​វិជ្ជមាន​និង​ទ្រព្យ​សម្បត្តិ​ពី​ឆ្នាំ​កណ្តុរ​មាស​នេះ​ដូច​ខាង​ក្រោម​៖

រូបតំណាង
**១. ​ចង្កៀង​គោម​ក្រហម**

​គ្រឿង​តុប​តែង​ដ៏​ពេញ​និយម​និង​សំណាង​បំផុត​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន ​គឺ​ចង្កៀង​គោម​​ក្រហម​​នេះ​ហើយ។ ​អ្នក​អាច​ព្យួរ​នៅ​ទី​ណា​ក៏​បាន​ដើម្បី​ទាញ​លាភ​សំណាង ​មិន​ថា​លើ​ដើម​ឈើ ​ទ្វារ ​​ឬ ជញ្ជាំង​ផ្ទះ​ជា​ដើម​។

រូបតំណាង

២. ​ក្រដាស​​បិទ​ជញ្ជាំង​ពណ៌​ក្រហម

​​ដើម្បី​អូស​ទាញ​លាភ​សំណាង ​​តាម​ជំ​នឿ​ចិន​​គេ​បិទ​ក្រដាស​ក្រហម​ទាំង​នេះ​លើ​ទ្វា ឬ​តាម​បង្អួច​​ជា​ដើម។ ​​ក្រដាស​នេះ ​​នាំ​មក​នូវ​​​សុខភាព​ល្អ ​សុភមង្គល ​ទ្រព្យ​សម្បត្តិ ​សំណាង​ល្អ ​​និង​អាយុ​យឺន​យូរ​។ ក្រៅ​ពី​នេះ ​​គេ​អាច​បិទ​រូប​សត្វ​ផ្សេង​ៗ​ដូច​ជា​ ត្រី ​​​ឬ​រូប​ដែល​ទាក់​ទង​​តាម​ឆ្នាំ​នីមួយៗ។ ​ឧ៖ ​ឆ្នាំ​នេះ ​គេ​និយម​តាំង​រូប​កណ្ដុរ ដោយសារ​ជា​ឆ្នាំ​ជូត។

៣. ​ផ្កា​ស្រស់ និង​ដើម​​ឈើ​

​​​​សម្រាប់​ឆ្នាំ​ចិន ​​​ផ្កា​ជា​និមិត្ត​សញ្ញា​នៃ​កំណើត​ម្ដង​ទៀត ​ដូច្នេះ​ផ្ទះ​នីមួយ​ៗ​ត្រូវ​តុប​តែង​​ដោយ​ផ្កា​១​ថូ ឬ​ ២​ថូ។ ​ក្នុង​រដូវ​ការ​នេះ ​​ផ្កា​អង្គាសីល ​ដើម​ឫស្សី ដើម​ក្រូច​គឺ​ពេញ​និយម​បំ​ផុត។ ​​ប្រសិន​បើ​ដើម​ទាំង​នោះ​​ចេញ​ផ្កា ​​ឬ ​ផ្លែ ​គឺ​​​មាន​ន័យ​ថា ​​មាន​ទ្រព្យ​ហូរ​ជាប់​រហូត។

​​​​.៤ ម្ហូប​អាហារ និង​ផ្លែ​ឈើ

​តាម​ប្រពៃ​ណី​ចិន ​​ផ្លែ​ឈើ​ពណ៌​មាស ​ឬ​លឿង​គឺ​ទាក់​ទាញ​លាភ​សំណាង។ ​​ដូច្នេះ​​គេ​និយម​សែន​​ផ្លែ​ក្រូច​ឃ្វិច។ ​លើស​ពី​នេះ​ ​​ក៏​មាន​​ដូច​ជា​បង្អែម ​ជា​ដើម​ដើម្បី​ស្រូប​យក​ថាម​ពល​សំណាង។ ​ម្ហូប​វិញ ​មាន​ដូច​ជា​ មី​ឆា ​មាន់​ស្ងោ ​សម្ល​ចាប់​ឆាយ​ជា​ដើម។ ​យ៉ាង​​ណា​ក៏​ដោយ ​ទាំង​អស់​នេះ​អាច​ធ្វើ​តាម​លទ្ធភាព ​និង​តាម​ការ​ចូល​ចិត្ត​។

រូបតំណាង

​ពាក់​ព័ន្ធ​នឹង​ជំ​នឿ​នាំ​លាភ​សំណាង​ចូល​ផ្ទះ​ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ចិន ​គេ​អាច​តុប​​តែង​បន្ថែម​ដោយ​កាក់​លោហៈ​​ព្យួរ​នៅ​តាម​មាត់​បង្អួច​ឬ​មាត់​ទ្វារ​ព្រោះ​យល់​ថា ​វា​ស្រូប​យក​ថាមពល​អាច​បំពេញ​ក្តី​ស្រមៃ​របស់​អ្នក​ឲ្យ​ក្លាយ​ជា​ការ​ពិត។ ​ក្នុង​ហុង​ស៊ុយ​ចិន ​​គេ​ណែ​នាំ​ឲ្យ​​ជ្រើស​​ពណ៌​មាស ​និង​ប្រផេះ។ ​ម្យ៉ាង​ទៀត បើ​ចង់​មាន​លាភ​សំណាង និង​លុយ​កាក់​ នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ​យក​ល្អ​អ្នក​ត្រូវ​តាំង​​រូប​​​ល្ពៅ​នៅ​ក្បាល​ដំណេក ​ ​ដែល​អាច​​​ការពារ​​ពី​ជំ​ងឺ ​និង​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​បាន​ស្ងប់​។ ​

រូបតំណាង

​ចំណែក​អំ​ឡុង​ពេល​យប់​ជិត​ឈាន​ចូល​បុណ្យ​ចូល​ឆ្នាំ​ចិន​វិញ​ ​​ជន​ជាតិ​ចិន ឬ​​អ្នក​កាត់​សែ​ស្រលាយ​ចិន​មិន​ត្រូវ​ឲ្យ​​​ចូល​គេង​ភ្លាម​ៗ​ទេ ​​ព្រោះ​ដើម្បី​លា​ឆ្នាំ​ចាស់ ​ស្វាគមន៍​ឆ្នាំ​ថ្មី។ ​​ពួក​គេ​តែង​បើក​ទ្វារ​និង​បង្អួច​ចំនួន​១០​នាទី ​ដើម្បី​ឲ្យ​ឆ្នាំ​ចាស់​​ចាក​ចេញ​ទៅ ​ហើយ​អនុញ្ញាត​ឲ្យ​ឆ្នាំ​ថ្មី​ចូល​មក​។ ​បន្ថែម​ពី​នេះ ​ពួក​គេ​ក៏​ត្រៀម​បាញ់​កាំ​ជ្រួច​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ផង​ដែរ ​ដើម្បី​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​៕​​

រូបតំណាង

​អាន​បន្ត៖ ​ កំប៉ុងដាក់ជើង​ធូប​មានស​ញ្ញា​ទាំង​នេះ ប្រញាប់​ប្ដូរ​ចេញ​ភ្លាម ប្រយ័ត្ន​អាសន្នជាន់​ខ្លួន

​​​​

ប្រភព៖ thechinesezodiac ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី
;