អាជ្ញាធររាជធានីភ្នំពេញ ហាមដាច់ខាតរឿង៣យ៉ាង ក្នុងបុណ្យចូលឆ្នាំចិន
- 2020-01-20 06:01:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធររាជធានីភ្នំពេញ ហាមដាច់ខាតរឿង៣យ៉ាង ក្នុងបុណ្យចូលឆ្នាំចិន
ចន្លោះមិនឃើញ
ក្នុងអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែមករា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បម្រាមហាមមិនឱ្យប្រព្រឹត្តសកម្មភាព៣យ៉ាងដូចខាងក្រោម៖
-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
-មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង
-រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត ត្រូវហាមឃាត់។
ការហាមឃាត់នេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។
សូមអានបន្ថែមក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖